អតីត​តារា​ចម្រៀង​ល្បី​ Yoochun ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ថា​លោក​ក្បត់​នឹង​កុង​ត្រា​ជាមួយ​នឹង​ក្រុម​ហ៊ុន​បច្ចុប្បន្ន​ហើយ​ចំណាយ​ប្រាក់​រហូត​ដល់​ទៅ​ជាង ​៨៥​ម៉ឺន​ដុល្លារ​ទៅ​ក្នុង​ឧស្សាហកម្ម​​ SEX ។

តារា​សម្ដែង​ភាពយន្ត​ភាគ​កូរ៉េ​ដ៏​ល្បី​ល្បាញ​ «Rooftop Prince» ឬ​ «រាជបុត្រ​ឆ្លងភព​» ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ថា​លោក​ក្បត់​កិច្ច​​កុង​ត្រា​ជាមួយ​នឹង​ក្រុមហ៊ុន​ដែល​លោក​កំពុង​ធ្វើ​ការ​បច្ចុប្បន្ន​ហើយ​ថែម​ទាំង​ចំណាយ​ប្រាក់​១០០​លាន​វ៉ុន​ (ប្រមាណ​ ៨៥,៤៥៩,៩៣​ដុល្លារ​)​ ទៅ​លើ​​ឧស្សាហកម្ម​សិល្បៈបែប​មនុស្ស​ធំ (SEX) ថែម​ទៀត​ផង​។

យោង​តាម​ផលិតកម្ម​ RE Cielo អតីត​សមាជិក​របស់​ក្រុម JYJ បាន​ប្រាប់​សារព័ត៌មាន​ជប៉ុន​​នៅ​ក្នុង​ប្រទេស​ជប៉ុន​ថាលោក​ត្រូវ​បាន​ក្រុមហ៊ុម RE Cielo លួច​ប្រាក់ ទើប​ធ្វើ​ឱ្យ​លោក​សម្រេច​ចិត្ត​លុប​ចោលកុង​ត្រា​ផ្ដាច់មុខ​ជាមួយ​នឹង​ក្រុមហ៊ុន​នេះ​។ យ៉ាង​ណា​មិញ​ក្រមហ៊ុន​នេះ​បាន​ចោទ​ប្រកាន់​ថា Yoochun បាន​ក្បត់​កិច្ច​កុង​ត្រា​ជាមួយ​ក្រុម​ហ៊ុន​ ដោយ​បាន​ទៅ​ចុះ​កុង​ត្រា​ជាមួយ​នឹង​ក្រុម​ Agency របស់​ប្រទេស​ជប៉ុន​។

លើស​ពី​នោះ​ក្រុមហ៊ុន​បាន​លើក​ឡើង​ថា​ក្រុម​ហ៊ុន​​បាន​ខាត​បង់​យ៉ាង​ធ្ងន់​ធ្ងរ​ដោយ​សារ​តែ​ទង្វើ​របស់​ Park Yoochun ក្រុមហ៊ុន​ Re Cielo បាន​អះអាង​ថែម​ទៀត​ថា​ក្រុមហ៊ុន​បាន​ជួយ​ដោះ​ស្រាយ​បំណុល​ឯកជន​ឱ្យ​ Yoochun ថែម​ទៀត​ផង​។ ក្នុង​នោះ​ដែរ​ ​តារា​រូប​នេះ​​ថែម​ទាំង​យក​លុយ​ក្រុម​ហ៊ុន​ទៅ​ទិញ​កាបូប​ទំនើប​ទាន់សម័យ​ឱ្យ​មិត្ត​ស្រី​ទិញឧបករណ៍​ក្នុង​ហ្គេម​រាប់​សិប​តោន​ ហើយ​បាន​ចំណាយ​ប្រាក់​ជាង​៨៥​ម៉ឺន​ដុល្លារ​ទៅ​លើ​ឧស្សហកម្ម​សិចថែម​ទៀត​ផង​។

Telegram-Troryorng
Share.