សិល្បៈជាតិ៖ អ្នកលេងបណ្ដាញសង្គមជាច្រើននាក់ ក៏ដូចជាមជ្ឈដ្ឋានមហាជនគ្រប់គ្នា កំពុងរង់ចាំអ៊ុតមើលថា ស្របពេលដែលចលនាជាតិនិយមកំពុងតែផុសផុលពេញពាសបណ្ដាញសង្គមហ្វេសប៊ុកនោះ ថាតើនឹងមានកូនខ្មែរដែលស្រែកក្ដែងៗថាជាតិនិយមប៉ុន្មានរូបទៅចូលរួមគាំទ្រស្នាដៃផលិតកម្ម LD ផលិតកម្រិតស្ដង់ដារអន្តរជាតិរបស់ភាពយន្ត «បណ្ដាសានាងរាត្រី» ។

នៅរាត្រីថ្ងៃចាក់បញ្ចាំងមុនជាផ្លូវការ ថ្ងៃទី ៧ ខែមីនា ឆ្នាំ ២០២៤នេះ កញ្ញា ស៊ីន យូប៊ីន តារាសម្ដែងក្នុងភាពយន្ត «បណ្ដាសានាងរាត្រី» បានធានាអះអាងនៅចំពោះពីមុខកាមេរ៉ាអ្នកសារព័ត៌មានគ្រប់រូបថា ទស្សនាភាពយន្តថ្មីនេះ នឹងធ្វើឱ្យគ្រប់គ្នានឹងភ្ញាក់ផ្អើលចំពោះគុណភាពនៃភាពយន្តខ្មែរដែលជាស្នាដៃរបស់ផលិតកម្ម LD។

សូមជម្រាបថា ភាពយន្ត «បណ្ដាសានាងរាត្រី» ប្រមូលផ្ដុំដោយតារាល្បីៗជាច្រើនដួងរួមមាន ព្រះនាងតូច នរោត្តម ចេនណា កញ្ញា ស៊ីន យូប៊ីន លោក ប៉ៃ ថាកន នាងតូច ម៉ានីកា កញ្ញា សំ ថារ័ត្ន និងតារាកិត្តិយសជាច្រើនរូបទៀត។ គ្រប់គ្នារំពឹងថា វណ្ណកម្មភាពយន្តខ្មែរថ្មីនេះ «បណ្ដាសានាងរាត្រី» ដែលត្រៀមបញ្ចាំងនៅលើសំពត់សរោងភាពយន្តទូទាំងប្រទេសនាថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២៤ នេះនឹងទទួលបានផ្លែផ្កាជោគជ័យតាមរយៈការចូលរួមទស្សនាភាពយន្តខ្មែរយ៉ាងណែនណាន់ខាប់រោងភាពយន្ត និងបន្តជោគជ័យនៅលើឆាកអន្តរជាតិផងដែរ៕

Share.