​អាជ្ញាកណ្ដាល​កីឡា​បាល់ទះ កម្រិត​មូលដ្ឋាន (កម្រិត៣) ជំនាន់​ទី១​ចំនួន​៤៨​រូប ​បាន​បញ្ចប់​វគ្គ​សិក្សា​ដោយ​ជោគជ័យ ក្រោម​ការ​រៀបចំ​ឡើង​ដោយ​សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា តាម​ប្រព័ន្ធ​ Zoom រយៈ​ពេល​៣​ថ្ងៃ។

ឯកឧត្តម ប៊ូ ជុំសេរី អនុ​ប្រធាន​សហព័ន្ធ​កីឡា​បាល់​ទះ​កម្ពុជា ជំនួស​​ឯកឧត្តម​ ស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំយុវជន​និង​កីឡា និង​តំណាងឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា បាន​អញ្ជើញ​ជា​គណៈអធិបតី​ពិធី​បិទ​វគ្គ​សិក្សា​នេះ។

លោក​ បឹង គឹមតោ អគ្គ​លេខាធិការ​សហព័ន្ធ​​កីឡា​បាល់ទះ​កម្ពុជា បាន​បញ្ជាក់​ថា​​បើ​ទោះ​បី​ជា​វគ្គ​បណ្តុះបណ្តាល​នេះ​មាន​ការ​​ចូលរួម​យ៉ាង​សស្រាក់សស្រាំ​ពី​សិក្ខាកាម ដោយ​មាន​លោក ទែន ឡន អាជ្ញាកណ្ដាល​អន្តរ​ជាតិ​ប្រចាំ​កម្ពុជា និង​លោក កួន សុគន្ធី ជា​គ្រូ​ឧទ្ទេស។ ជា​លទ្ធផល​ឃើញ​ថា​​សិក្ខាកាម​និទ្ទេស​ល្អ​មាន​ចំនួន​២០នាក់ និទ្ទេស​បង្គួរ​ចំនួន​២០​នាក់ និទ្ទេស​មធ្យម​មាន​ចំនួន​៣នាក់ និង​និទ្ទេស​ខ្សោយ​ចំនួន​៥នាក់។

Telegram-Troryorng
Share.