សិល្បៈជាតិ​៖ ក្រោយ​ពេល​ផលិតកម្ម​ចម្រៀង​​​ទីក្រុង​ភាពយន្ត​ (Town Production) បង្ហោះ​បទ​ចម្រៀង​ថ្មី​​មាន​ចំណង​ជើង​ថា​ «Team ទឹក​ត្នោត​ជូរ​» ច្រៀង​ដោយ​ ម៉ៅ ហាជី ផ្ទុះ​ចេញ​នូវ​មតិ​រិះគន់​ពី​សាធារណជន​ ព្រោះ​តែ​យក​ទំនុក​បទ​ភ្លេង​ជាតិ​ មក​កែ​ប៉ារ៉ូល​ទាក់ទង​នឹង​គ្រឿង​ស្រវឹង រហូត​ក្រសួង​វប្បធម៌ និង​​ វិចិត្រ​សិល្បៈ​ចេញ​លិខិត​ព្រមាន​ជាចំហរ​កាល​ពីពេល​ថ្មីៗ​នេះ​ ទីបំផុត​បន្ទាប់​ពី​តារា​ចម្រៀង ​និង ​អ្នក​និពន្ធ​បាន​ចេញ​មក​ទទួល​ស្គាល់​កំហុស​និង​សុំ​ទោស​រួច​មក​ ផលិត​កម្ម​ផ្ទាល់​ ក៏​បាន​ចេញ​លិខិត​សុំ​អភ័យ​ទោស​ផង​ដែរ​។ នេះ​បើយោង​តាម​ការ​បង្ហោះ​ដោយ​ទំព័រ​​ហ្វេសប៊ុក​ ក្រសួង​វប្បធម៌ និង​លិខិត​សិល្បៈ​ នៅ​ល្ងាច​ថ្ងៃ​ទី​១២ ខែមីនា ឆ្នាំ​២០២៤។

ភ្ចាប់​ជាមួយ​​នឹង​លិខិត​សុំ​អភ័យ​ទោស​នោះ​មាន​សំណេរ​រៀបរាប់​ដូច​តទៅ​៖ លិខិតសុំអភ័យទោសរបស់ផលិតកម្ម ទីក្រុងភាពយន្ត (Town Production) ចំពោះការផលិតចម្រៀងមានចំណងជើងថា “Team ទឹកត្នោតជូរ” ដែលបានរំលោភធ្ងន់ធ្ងរទៅនឹងច្បាប់សិទ្ធិអ្នកនិពន្ធនិងសិទ្ធិប្រហាក់ប្រហែល។ សូម​អាន​សេចក្ដី​លម្អិត​នៅ​ក្នុង​លិខិត​ខាង​​ក្រោម​នេះ​:

Share.