ជម្លោះរវាងប្តីប្រពន្ធពីរនាក់បានឈានទៅដល់កើតមានអគ្គិភ័យឆាបឆេះផ្អើលពលរដ្ឋជិតខាងសុំរថយន្តពន្លត់អគ្គិភ័យមកជួយអន្តរាគមន៍បន្ទាន់។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ក្រោយមានជម្លោះជាមួយប្តី ស្ត្រីជាប្រពន្ធបានយកសាំងទៅដុតពូកបណ្តាលឲ្យឆាបឆេះផ្អើលពលរដ្ឋជិតខាង។

ហេតុការណ៍គ្រោះអគ្គិភ័យនេះបានកើតឡើងកាលពីវេលាម៉ោង១ និង១៥នាទីរសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ ចំណុចជិតនិងស្ពានអាកាសស្ទឹងមានជ័យ ស្តិតនៅតាមបណ្តោយផ្លូវព្រះមុនីរ៉េត  ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ម្ចាស់ផ្ទះជាប្តីឈ្មោះ គឹម  វាសនា ភេទប្រុស  អាយុ ៣៦ឆ្នាំ មុខរបរ កម្មករ។ប្រពន្ធឈ្មោះ  ជុំ  រំដួល  ភេទស្រី  អាយុ  ៣៣ឆ្នាំមុខរបរ  អ្នកលក់ខោអាវ។

យោងតាមប្រភពព័ត៌មានពីពលរដ្ឋនៅជិតខាងបានឲ្យដឹថា មុនពេលកើតហេតុគេបានឃើញប្តីប្រពន្ធ២នាក់ឈ្លោះទាស់ទែងគ្នានិងប្រកែកគ្នាខ្លាំងៗបន្ទាប់មកប្រពន្ធបានចុះទៅទិញសាំងចាក់លើពូករួចដុតឆេះអណ្តាលភ្លើងឡើងសន្ធោសន្ធៅបន្ទាប់មកពលរដ្ឋជិតខាងបានទាញបំពង់ពន្លត់អគ្គិភ័យបាញ់ទប់ស្កាត់រួចក៏រាយការណ៍ទៅសមត្តកិច្ចមូលដ្ឋានសុំរថយន្តពន្លត់។

ក្រោយមកផ្នែករថយន្តពន្លត់អគ្គិភ័យ បានចេញមកជួយបាញ់ពន្លត់ចំនួន៤គ្រឿងធ្វើឲ្យអគ្គិភ័យ រលត់ភ្លាមៗផងដែរ។

ករណីអគ្គិភ័យខាងលើនេះដែរមិនមានរាលដាលទៅដល់ផ្ទះពលរដ្ឋជិតខាងនោះទេ និងមិនមានអ្នករងរបួសក្នុងហេតុការណ៍ដែរគ្រាន់តែរងការខូចខាត អស់ពួក១ទាំងស្រុងនិងសម្ភារមួយចំនួនប៉ុណ្ណោះ។

ចំណែក២នាក់ប្ដីប្រពន្ធត្រូវសមត្ថកិច្ចឃាត់យកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទំនប់ទឹកដើម្បីធ្វើការសួរនាំបន្ត៕

Share.