កីឡាករ Pocholo Arellano Bugas របស់​ក្លិប​បាល់ទាត់​អង្គរថាយហ្គឺរ ត្រូវ​បានសហព័ន្ធកីឡា​បាល់​ទាត់​របស់​ប្រទេស​ហ្វីលីពីន​ កោះហៅ​ចូលរួម​ហ្វឹកហាត់​ក្នុងក្រុម​ជម្រើស​ជាតិ​ហ្វីលីពីន​ដើម្បី​ត្រៀម​ក្នុង​ការ​ប្រកួត FIFA World Cup 2026 និងAFC Asian Cup 2027។

Pocholo Bugas គឺ​ជាកីឡាកកូតាអាស៊ាន ជនជាតិហ្វីលីពីន របស់​ក្លិបបាល់ទាត់អង្គរថាយហ្គឺរ សមា​ជិក​លីគកំពូលកម្ពុជា Cambodian Premier League រដូវកាល ២០២៣-២៤។ រូប​គេ​គឺជាអតីត​ថ្នាល​យុវ​ជនរបស់ Far Eastern University និងចូលរួមឈុតធំរបស់​ហ្វីលីពីន​ដំបូងធំនៅឆ្នាំ ២០២០ ជា​មួយ​ក្រុម United City FC។

រយ:ពេល៣ឆ្នាំ Pocholo Bugas ជួយឲ្យក្រុម United City FC ឈ្នះលីគកំពូលហ្វីលីពីនចំនួន២លើក (PHILLIPPINE CHAMPION រដូវកាល ២០១៩-២០ និង ២០២១-២២ ហើយ​រូបគេ​ក៏បាន​ជាប់​ជម្រើ​ស​ជាតិហ្វីលីពីន U-22 ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម និងធ្លាប់បង្ហាញខ្លួនក្នុងពានរង្វាន់ (AFC Champions League) អស់រយៈពេល ២ឆ្នាំផងដែរ។

គួរ​បញ្ជាថា ក្រៅបី​កីឡាករ Pocholo Bugas ក៏​នៅ​មាន​កីឡាករ​ ២រូប​ទៀត​ដែល​ត្រូវ​បាន​កោះ​ហៅ​ទៅ​ចូល​រួម​ជា​មួយ​ក្រុម​ជម្រើសជាតិ​មីយ៉ាន់​ម៉ា គឺ​កីឡាករ Soe Moe Kyaw របស់​ភ្នំពេញក្រោន និង​កីឡាករ Thiha Zaw របស់​ព្រៃវែង។

សម្រាប់ការប្រកួតលីគកំពូលកម្ពុជា Cambodian Premier League រដូវ​កាល​ឆ្នាំ​២០២៣-២៤ សប្តាហ៍​ទី២៥ នឹងត្រូវសម្រាកចាប់ពីសប្ដាហ៍នេះរហូតដល់ថ្ងៃទី២៦ ខែមីនា ដោយ​សារចំថ្ងៃ FIFA Day ដូច្នេះ ការប្រកួតនឹងចាប់ផ្តើមដំណើរការពីថ្ងៃទី៣០ និង៣១ ខែមីនា ឆ្នាំ២០២៤៕

Share.