ពានរង្វាន់​បាល់ទាត់​កម្រិត​ទ្វីប​អាស៊ី AFC Cup 2021 កំពុង​តែ​​ដំណើរការ​​ប្រកួត​ក្នុង​ពូល C ដែល​ស្ថិត​នៅ​តំបន់​អាស៊ី​ខាងត្បូង ខណៈ​ក្រុមATK Mohun Bagan របស់​ឥណ្ឌានិង​ក្រុម​ Bashundhara Kings របស់​បង់ក្លាដេស សុទ្ធ​តែ​ឈ្នះ​នៅ​ថ្ងៃ​បើក​ឆាក។

ពូល C នេះ​មាន​ក្រុម​ចំនួន​គឺ Bengaluru (ឥណ្ឌា) Bashundhara Kings (បង់ក្លាដេស) ATK Mohun Bagan (ឥណ្ឌា) Maziya (ម៉ាល់ឌីវ)។

សម្រាប់​លទ្ធផល​និង​កម្មវិធី​ប្រកួត​ប្រចាំ​ពូល​​មាន៖
១៨ សីហា ២០២១៖ ATK Mohun Bagan ២-០ Bengaluru
១៨ សីហា ២០២១៖ Bashundhara Kings ២-០ Maziya
២១ សីហា ២០២១៖ Bengaluru Vs Bashundhara Kings
២១ សីហា ២០២១៖ Maziya Vs ATK Mohun Bagan
២៤ សីហា ២០២១៖ ATK Mohun Bagan Vs Bashundhara Kings
២៤ សីហា ២០២១៖ Maziya Vs Bengaluru

ការ​ប្រកួត​វគ្គ​ជម្រុះ​ពូល D នេះ​ធ្វើ​ឡើង​ពី​ថ្ងៃ​ទី១៨ ដល់​២៤ ខែ​សីហា ឆ្នាំ​២០២១ ​លើ​ទីលាន​កីឡដ្ឋាន Rasmee Dhandu Stadium ក្នុង​ទីក្រុង Malé ប្រទេស​ម៉ាល់ឌីវ ដោយ​ស្វែង​រក​ក្រុម​ខ្លាំង​តែ​១ក្រុម​ឡើង​ទៅ​​ជួប​ក្រុម​Nasaf របស់​អ៊ូប៊ែគីស្ថាន ឬក្រុម​ Ahal របស់​តួរមេនីស្ថាន ដែល​ជា​ក្រុម​ខ្លាំង​មក​ពី​តំបន់​អាស៊ី​កណ្ដាល៕

Telegram-Troryorng
Share.