បន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ នា ថ្ងៃទី១ ៤ ខែមីនា ឆ្នាំ២០២៤ អញ្ជើញដឹកនាំសិក្ខាកាមយោធាកម្ពុជា ដែលមានសមាសភាពមកពីអង្គភាព យោធភូមិភាគទី៤ និងយោធភូមិភាគទី៥ សរុបចំនួន១០រូប ចូលរួមវគ្គបណ្តុះបណ្តាលជួយសង្គ្រោះគ្រោះ មហន្តរាយ នៅមជ្ឈមណ្ឌលសង្គ្រោះគ្រោះមហន្តរាយ ខេត្តឆាក់ឆឺងសៅ ព្រះរាជាណាចក្រថៃ។

វគ្គបណ្តុះបណ្តាលនេះ ចាប់ពី ថ្ងៃទី១០-១៥ ខែមីនា ឆ្នាំ២០២៤ ក្នុងគោ លបំណងផ្តល់ នូវបទ ពិសោធន៍ បច្ចេកទេស លក្ខណៈស្តង់ដា និងបែបវិទ្យាសាស្រ្ត រួមជាមួយនិងការរិតចំណងសម្ព័ន្ធមេត្រីភាព សាមគ្គី ភាព រវាងកងទ័ពភូមិន្ទថៃ និងកម្ពុជា ពង្រឹងសមត្ថភាព ការងារជួយសង្គ្រោះគ្រោះមហន្តរាយ សម្រាប់ប្រជាជន នៃប្រទេសទាំងពីតាមបន្ទាត់ព្រំដែន ។

ក្នុងឱកាស នោះដែរ លោកឧត្តម សេនីយ៍ត្រី សឹង្ហ ទុំ បានមានប្រសាសន៍បញ្ជាក់ថា ដោយ បានការ អនុញាតិ ពីឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង មេបញ្ជាការក ងទ័ពជើងគោ ក និងមេបញ្ជាការ យោធភូមិភាគទី៥ ឲ្យសក្ខាកា មកម្ពុជាមកហ្វឹកហាត់បណ្តុះបណ្តាល ការងារ ជួយសង្គ្រោះ គ្រោះមហន្តរាយនេះ គឺបានផ្តល់នូវប ទពិសោធន៍ថ្មីៗ បច្ចេកទេស ស្តង់ដា និងបែ បវិទ្យាសាស្រ្ត ដើម្បីជាគុណប្រយោជន៍ក្នុងការជួយសង្គ្រោះអាយុជីវិតមនុស្ស   ឲ្យបានលឿនរហ័ស ទាន់ពេ លវេលា និងសុវត្ថិភាព៕

អត្ថបទ៖ ប៉ោយប៉ែត

Share.