ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះ 4×4 ទូទាំងប្រទេស Wurkz Special Volleyball Cup 4×4 2024 នឹង​បន្ត​ប្រកួត​នៅភូមិភាគទី៤ នៅថ្ងៃ​សៅរ៍ ទី១៦ និងថ្ងៃអាទិត្យ ទី១៧ ខែមីនា នឹងធ្វើ​ឡើង​នៅ​ មណ្ឌលព្រៃវែង នៅសាលបាល់ទះ ស.ស.យ.ក ព្រៃវែង វេលាម៉ោង ៨:០០នាទី។ ការប្រកួតក៏មានការផ្សាយផ្ទាល់ពីសារព័ត៌មានត្រយង ខណ:អ្នកគាំទ្រអាចចូលរួមទស្សនាដោយសេរី។

ខណ:ក្រុមចូលរួម​មានចំនួន ១០ក្រុម​មាន​ដូច​ខាង​ក្រោម៖ ១. ស្នងការដ្ឋាន ន.ប ខេត្តស្វាយរៀង ២. ស្នងការដ្ឋាន ន.ប ខេត្តព្រៃវែង(A) ៣. ក្រុមយុវជនគណបក្សស្រុកស្វាយអន្ទរ ៤. ស្នងការដ្ឋាន ន.ប រាជធានីភ្នំពេញ(B) ៥. សមាគមបាល់ទះវិសាខា(B) ៦. ស្នងការដ្ឋាន ន.ប ខេត្តកណ្ដាល ៧. ក្លិបយុវជនស្រុកកំចាយមារ ៨. ស្នងការដ្ឋាន ន.ប ខេត្តព្រៃវែង(A) ៩. ក្លិបយុវជនស្រុកសុីធរកណ្ដាល ១០. ក្លិបយុវជន ស.ស.យ.ក ស្រុកពោធិ៍រៀង។

ការប្រកួត​បាន​បញ្ចប់​ចំនួន ៣ភូមិភាគ​រួម​ហើយ ដោយ​ភូមិភាគទី១ គឺភូមិភាគបាត់ដំបង ម្ចាស់ជើងឯកបានទៅលើ ក្លិបកីឡាបាល់ទះបាត់ដំបង និងគោលដៅទី២ គឺភូមិភាគសៀមរាប ម្ចាស់ជើងឯកបាន​ទៅលើ ក្លិបកងពលធំអន្តរាគមន៍លេខ៣ (B) និងគោដៅទី៣ គឺ​ភូមិភាគ កំពង់ចាម ម្ចាស់ជើងឯក​បាន​ទៅលើ ស្នងការដ្ឋាន ន.ប ខេត្តត្បូងឃ្មុំ។

គោលដៅ ៥ ដែលគ្រោងរៀបចំពាន WURKZ SPECIAL VOLLEYBALL CUP 4×4 2024 ធំៗ មាន ភូមិភាគទី១ គឺភូមិភាគបាត់ដំបង ភូ​មិភាគទី២ គឺភូមិភាគសៀមរាប ភូមិភាគទី៣ គឺភូមិភាគកំពង់ចាម ភូមិភាគ​ទី៤ គឺព្រៃវែង និងចុងក្រោយភូមិភាគខេត្តព្រះសីហនុ។

សូម​បញ្ជាក់ថា សម្រាប់​គោលដបន្ទាប់គ្រោងរៀបចំពាន WURKZ SPECIAL VOLLEYBALL CUP 4×4 2024 ធំៗ ចុង​ក្រោយគឺ ភូមិភាគទី៥ ខេត្តព្រះសីហនុ ដែលនឹងចាប់ផ្ដើមនៅថ្ងៃទី ២៣-២៤ ខែមិនា 2024 នៅ​ក្នុងនោះ​មានខេត្ត កំពង់ស្ពឺ ព្រះសីហនុ កែប កំពត កោះកុងជាដើម។

ម្ចាស់ជ័យ​លាភីទាំង ៥ភូមិភាគដែលលខ១ និងលេខ២ មាន​ឈ្មោះ​ដោយ​ស្វ័យប្រវត្តិ​សម្រាប់​ធ្វើការ​ប្រកួត​នៅ​រាជធានីភ្នំពេញ ដែល​ជា​វគ្គ​ជុំ​ផ្ដាច់ព្រ័ត្រគ្រោងនឹងរៀបចំនៅថ្ងៃទី ២២-២៨ ខែមេសា ឆ្នាំ២០២៤។ មណ្ឌល​រាជធានីភ្នំពេញ នឹងផ្ដល់​ឱកាស​ទៅដល់បណ្ដាល ក្លិបធំៗ​ទាំង ៦ដែល​ជាប់​លេខ​រៀង​ពីលេខ ១ដល់​លេខ ៦នៅ​ក្នុងតេជោលីគ​ត្រូវឈរ​ជើង​ចាំ​ ចំពោះបេក្ខជន​ដែល​មក​តាម​បណ្ដាលខេត្ត ឬភូមិភាគទាំង៥៕

Share.