អគ្គិភ័យបានឆាបឆេះផ្ទះល្វែងស្តុកគ្រឿងអគ្គិសនីយ៉ាងសន្ធោសន្ធៅបណ្តាលឲ្យមន្រ្តីពន្លត់អគ្គិភ័យម្នាក់រងបួសរលាកភ្លើងខណ:ពេលដែលជនរងគ្រោះទាញទុយោសម្រុកឡើងចូលទៅបាញ់ទឹកពន្លត់ភ្លើងឆេះនៅជាន់ខាងលើ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៦នឹង២០នាទីព្រឹកថ្ងៃទី១៩ខែ សីហា ឆ្នាំ២០២១ ស្ថិតនៅចំណុចផ្ទះល្វែង លេខ៤Eផ្លូវ៤០៤ ភូមិ១សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ម្ចាស់ទីតាំងមានឈ្មោះChen You Bing ភេទប្រុស អាយុ៥១ឆាំ្ន មុខរបរ: អាជីវករ លក់ គ្រឿងអគិ្គសនី។

សមត្ថកិច្ចបានឲ្យដឹងថា ករណីអគ្គិភ័យខាងលើនេះបានឆាបឆេះប្រភេទសំណង់ ផ្ទះលែ្វង ទំហំ ៤ម៉ែត្រគុណ១៦ម៉ែត្រ ចំនួន ១លែ្វងនិងខូចខាតគ្រឿងអគ្គិសនីដែលស្តុបទុកក្នុងទីតាំងកើតហេតុខាងលើប្រហែល ៦៥%និងបានបណ្តាលអោយឆេះរោលដល់ផ្ទះអ្នកជិតខាងចំនួន០២លែ្វងថែមទៀត។ ចំពោះមូលហេតុនៃការឆាបឆេះនេះបណ្ដាលមកពីឆ្លងចរន្តអគ្គិសនីនិងបណ្ដាលឲ្យមន្រ្តីអគ្គីភ័យម្នាក់រងរបួស ឈ្មោះ ឌួង ចាន់សត្យា ភេទ ប្រុស អាយុ ៣៣ ឆាំ្ន ជាមន្រី្ត អគិ្គភ័យ ។

ក្នុងហេតុការណ៍នោះសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ១២គ្រឿងនិងប្រើប្រាស់ទឹកអស់ជាង៣០ឡាន៕

Share.