រាជធានីភ្នំពេញ ៖ លោកជំទាវ កែ សួនសុភី ស សុខា ប្រធានកិត្តិយសក្រុមការងារយេនឌ័រក្រសួងមហាផ្ទៃ ​បាន​ដឹកនាំថ្នាក់ដឹកនាំជាស្រ្តី នៃក្រសួងមហាផ្ទៃ អញ្ជើញចូលរួមកម្មវិធីព្រះពុទ្ធសាសនាផ្សាភ្ជាប់នឹង ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នៅមណ្ឌលអប់រំកែប្រែទី២ ដោយបាននិមន្តព្រះសង្ឃបីអង្គមកពីវត្តនិគ្រោធវ័ន គល់ទទឹង ដឹកនាំដោយព្រះគ្រូមេធានុរ័ក្ខ គូ សុភាព។

កម្មវិធី​ដែល​បាន​រៀបចំ​ឡើង​នៅ​រសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ នា​មណ្ឌលអប់រំកែប្រែទី២​កន្លង​ទៅ​​នេះ​ មានការអញ្ជើញចូលរួមពី លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ លោកជំទាវ សុខ វណ្ណា ភរិយាឯកឧត្តមអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ លោកជំទាវអគ្គនាយករង ព្រមទាំងមន្រ្តីនៃមណ្ឌលអប់រំកែប្រែទី២ និងជនជាប់ឃុំជាស្រ្តីទាំង​អស់​។ ឆ្លៀតក្នុងឱកាសនោះ លោកជំទាវ កែ សួនសុភី ភរិយា​ឯកឧត្តម​អភិសន្តិបណ្ឌិត​ ស សុខា ឧបនាយករដ្ឋ​មន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ក៏បានត្រួតពិនិត្យទីតាំងសាងសង់ភូមិកុមារសម្រាប់កុមារតាមម្តាយនៅមណ្ឌលអប់រំកែប្រែទី២ផងដែរ។ ទង្វើ​ដ៏​ថ្លៃថ្លា​របស់​លោក​ជំទាវ បាន​បង្ហាញ​ឱ្យ​ឃើញ​ពីសមានចិត្ត​ យកចិត្ត​ទុក​ដាក់​ព្រួយបារម្ភ និង ​ជួយ​សម្រួល​ដល់​បងប្អូន​ជាស្ត្រី​ មិន​ថា​ស្ត្រី​ដែល​កំពុង​ជាប់​ឃុំឃាំង​ ឬ​ស្ត្រី​ជា​ម្ដាយ​ដែល​មាន​កូន​តូចៗ​​នៅជាមួយ​ខ្លួន​នោះ​ទេ​៕

Share.