សិល្បៈជាតិ៖ ជាទីចាប់អារម្មណ៍នៅពេលដែលកូនប្រុសពៅរបស់កំពូលតារាចម្រៀងជួរមុខប្រចាំប្រទេសកម្ពុជាគឺលោក ព្រាប សុវត្ថិ បានឈានជើងចូលមកជ្រកនៅក្នុងទ្រនំ Galaxy Navatra ដូចរូបលោកឪពុកដែរ និងបានធ្វើសន្និសីទសារព័ត៌មានស្វាគមន៍យ៉ាងកក់ក្ដៅនាថ្ងៃទី ១៩ មីនា ឆ្នាំ ២០២៤ ។

បើកទំព័របទថ្មីសម្រាប់ផលិតកម្មដ៏ធំមួយនេះ សុវត្ថិ សិរីវុឌ្ឍ បានជ្រើសយកស្រីស្អាតកូនកាត់ខ្មែរ-រុស្ស៊ីលំដាប់បវរកញ្ញាលំដាប់រងទី ២ នៃកម្មវិធី Little Miss Junior Idol 2023 គឺកញ្ញា ឌៀប សូហ្វៀរ៉ា មកសម្ដែងបែបស្និទ្ធស្នាលប្រឡែងលេងក្នុងបទចម្រៀង រហូតធ្វើឱ្យអ្នកទស្សនាមានថា WOW! អស្ចារ្យ! ។

សូមជម្រាបថា ដើម្បីជាការអបអរ និងស្វាគមន៍តារាចម្រៀង សុវត្ថិ សិរីវុឌ្ឍ ចូលមកកាន់គ្រួសារផលិតកម្ម Galaxy Navatra កម្មវិធីទាំងមូលក៏មានការចូលរួមពីលោកឧញ៉ា ឡេង ប្រុស ដែលជាតំណាងឱ្យលោកឧកញ៉ា ឡេង ណាវ៉ាត្រា ម្ចាស់ផលិតកម្ម៕

Share.