បន្ទាយមានជ័យ រដ្ឋបាលខេត្តបន្ទាយមានជ័យ និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ បានរៀបចំកម្មវិធីចុះផ្សព្វផ្សាយ អប់រំណែនាំដល់សិស្សានុសិស្ស នៃវិទ្យាល័យភ្នំស្រុក និងសហគមន៍ លើប្រធានបទ “គ្រឿងញៀន ច្បាប់ចរាចរណ៍ និងក្មេងទំនើង”។ ដោយមានការចូលរួមប្រមាណជាង១៥១៨នាក់ ក្នុងនោះមានស្រី៥៧២នាក់ ស្ថិតនៅក្នុងស្រុកភ្នំស្រុក។

ក្នុងពិធីផ្សព្វផ្សាយ អប់រំនាឱកាសនោះផងដែរអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច និងមន្ត្រីជំនាញបាន ឡើងធ្វើបទបង្ហា ញអប់រំណែនាំដល់សិស្សានុសិស្ស និងសហគមន៍ ពីបញ្ហាគ្រឿងញៀន  ច្បាប់ចរា ចរ ណ៍ និងក្មេងទំនើង ឲ្យបានយល់ បានដឹង បានស្គាល់ និងបានអោយសិស្សានុសិស្សចូ លរួមបាន លើកឡើងនូវសំណួរ និងធ្វើការបកស្រាយជូនផងដែរ។

លោក យឹម សំណាង  អភអភិបាលរងខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍នៅក្នុងឱកាសនោះដែរថា ក្នុងនាមយើងជាយុវជនដែលជាទំពាំងស្នងឫស្សី ត្រូវចូលរួមឱ្យបានផុសផុល នូវយុទ្ធនាការលុបបំបាត់ការជួញដូរ រក្សា និងប្រេីប្រាស់គ្រឿងញៀននៅក្នុងមូលដ្ឋាន។ ហើយគ្រឿងញៀនគឺជាបញ្ហាដ៏ស្មុគស្មាញ ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ ប្រកបដោយភាពឈ្លាសវៃ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរា ជាណា ចក្រកម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំ ងលេីបញ្ហាគ្រឿងញៀន  ព្រមទាំងបានដាក់ចេញ នូវវិធានការនានា បង្រ្កាបឱ្យអស់នៅករណីជួញដូរ រក្សា និងប្រេីប្រាស់គ្រឿង ញៀននៅទូទាំងប្រទេស។

លោកបន្តថា ក្នុងនាមជាយុវជន និងជាទំពាំងស្នងឫស្សី ត្រូវឆ្លើយថាទេ ចំពោះគ្រឿងញៀន ដោយផ្តេីមចេញពីយេីងទាំងអស់គ្នា។ ជាពិសេសក្នុងករណីដែល ដឹងអំពីព័ត៌មាននៃការចរាចរ ករណីជួញដូរ រក្សា និងប្រេីប្រាស់គ្រឿងញៀន នៅមូលដ្ឋានរបស់របស់ខ្លួន យេីងត្រូវរាយការណ៍មកសមត្ថកិច្ចមូលដ្ឋាន ដើម្បីអន្តរាគមន៍បង្ក្រាបឱ្យបានទាន់ពេលវេលា។ ជាមួយគ្នាក្នុងនាមយើងជាសិស្សានុសិស្សយើងត្រូវជៀសឱ្យឆ្ងាយគ្រឿងញៀន និងត្រូវចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយ អំពីបញ្ហាគ្រឿងញៀន និងច្បាប់ចរាចរណ៍ ទៅដល់ក្រុមគ្រួសារ មិត្តភក្តិ សហគមន៍ ឱ្យពួកគាត់បានយល់ជ្រាប និងរួមគ្នាដើម្បីប្រយុទ្ធប្រឆាំងទៅនឹងការជួញដូរ ការចរាចរគ្រឿងញៀន និងរួមគ្នាគោរពច្បាប់ចរាចរឱ្យបានគ្រប់ៗគ្នា៕

អត្ថបទ៖ ប៉ោយប៉ែត

Share.