ភ្នំពេញ ៖ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ លោក ហម ម៉េងសែ ប្រធានក្រុមប្រឹក្សា ជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ  បានប្រកាសសាលក្រមផ្តន្ទាទោសលើប្តីបាញ់សម្លាប់ប្រពន្ធមានផ្ទៃពោះ៤ ខែ ដាក់ពន្ធនាគារអស់មួយជីវិត និងពិន័យជាប្រាក់ចំនួន ៦០លានរៀលបង់ចូលថវិការដ្ឋ។

ជនជាប់ចោទឈ្មោះ យ័ន្ត គុយហេង ភេទប្រុស អាយុ៣៣ ឆ្នាំ មុខរបរ គួកជេររថយន្ត ត្រូវបានចោទប្រកាន់ចំនួន៣. បទល្មើសទី១ បទ.ឃាតកម្មដែលមានស្ថានទម្ងន់ទោស «ទាក់ទិននឹងមរណៈភាពជនរងគ្រោះ» ទី២បទ.កាន់កាប់ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត  ទី៣បទ.រក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅផ្ទះលេខ១៦៨ បុរីគួរស្រូវ ៣ ផ្លូវលេខKS០៣ ភូមិកណ្ដាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ តាមបញ្ញត្តិមាត្រា ២០២ និងមាត្រា ៤៩០ នៃក្រមព្រហ្មទណ្ឌ មាត្រា ៤០ និងមាត្រា ៤៥ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ។

គួររំលឹកថា ហេតុការណ៍បាញ់ប្រហារនាពេលនេះ បានកើតឡើងកាលពីវេលាម៉ោង៤ និង៤៥ នាទីរសៀល ថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ កន្លងទៅ នៅចំណុចផ្ទះលេ១៦៨ ផ្លូវលេខKS ០៣ បុរីពិភពថ្មីកួរស្រូវ៣ ស្ថិតនៅក្នុងភូមិកណ្ដាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះ ម៉ៃ សុគន្ធា ហៅ អេណា អាយុ៣៤ ឆ្នាំ មុខរបរ ជាងសាឡន។

សូមបញ្ជាក់ថា ក្រោយបាញ់សម្លាប់ជនរងគ្រោះ ជនសង្ស័យបានចូលខ្លួនទៅសារភាពពីទោសកំហុសនៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បន្ទាប់ពីរត់គេចខ្លួនបានប៉ុន្មានម៉ោងមកនោះ ។ ៕

អត្ថបទ៖ ចតុមុខ

Share.