សមត្ថកិច្ចចុះបង្ក្រាបទីតាំងលេងអាប៉ោងមួយកន្លែងឃាត់ខ្លួនអ្នកពាក់ព័ន្ធចំនួន ០៣ នាក់ អនុវត្តបញ្ជូនទៅតុលាការតាមនីតិវិធី។

លោកវរសេនីយ៍ឯក ឈឿង  គឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានប្រាប់ឲ្យដឹងថា ឆ្លងតាមការណែនាំជាប្រចាំពីសំណាក់ លោកឧត្តមសេនីយ៍ទោ សាត  គឹមសាន  ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅថ្ងៃទី ១៩ ខែសីហា ម្សិលមិញនេះ លោកបានចុះផ្ទាល់ដឹកនាំកម្លាំងក្រុមអន្តរាគមន៍បង្ការបង្ក្រាប និងទប់ស្កាត់សកម្មភាពលេងល្បែងស៊ីសងខុសច្បាប់មួយករណី ម៉្យាងទៀតជាការប្រមូលផ្តុំគ្នាច្រើនផ្គើន និងវិធានការរបស់ក្រសួងសុខាភិបាលដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩។

ការអនុវត្តច្បាប់នេះ បង្ក្រាបឃាត់ខ្លួនបានអ្នកប្រព្រឹត្តចំនួន ០៣នាក់ នាំមកសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ​​ ចំពោះវត្ថុតាង ដែលដកហូតបានមានម៉ូតូចំនួន ០២គ្រឿង  រួមទាំងសម្ភារះបម្រើការលេងល្បែងល្មើសមួយចំនួនទៀត។

 បច្ចុប្បន្នការិយាល័យជំនាញកំពុងតែកសាងសំណុំរឿងដេីម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងតាមនីតិវិធី៕

អត្ថបទ: ដំបងក្រញូង

Share.