នៅ​​រសៀល​ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ​២០២១ ផេក​ផ្លូវ​ការ​ Miss Cambodia បាន​ចេញ​មក​ផុស​ចែក​រំលែក​ដំណឹង​ដ៏​ល្អ​មួយ​សម្រាប់​នារី​មាន​រូប​សម្រស់​ស្អាត​តែ​កម្ពស់​ទាប​។

កម្មវិធី​ប្រកួត​សម្រស់​ភាគ​ច្រើន​ តែងតែ​កំណត់​​លុះ​ត្រា​តែ​នារី​ស្អាត​​ម្នាក់​នោះ​ស្អាត​ហើ​យ​មាន​កម្ពស់​ត្រូវ​លក្ខខណ្ឌ​នៃ​កម្មវិធី​ទើប​អាច​ដាក់​ពាក្យ​ចូលរួម​ប្រកួត​បាន​ ដែល​ធ្វើ​ឱ្យ​នារី​មុខមាត់​ស្អាត តែ​កម្ពស់​ខុស​ស្ដង់ដារ​មួយ​ភាគ​ធំ​ត្រូវ​បាត់បង់​ឱកាស​បង្ហាញ​សមត្ថភាព​និង​សម្រស់​លើ​វេទិកា​។

យ៉ាង​ណា​មិញ​ នារី​រូប​ស្អាត​ តែ​កម្ពស់​មិន​សូវ​បាន​ នឹង​លែង​មាន​កង្វល់​ចំពោះ​រឿង​នេះ​ទៀត​ ​ព្រោះ​វេទិកា​ប្រកួត​ Miss Cambodia 2021 បាន​លុប​ចោល​លក្ខខណ្ឌ​កំណត់​កម្ពស់​ចេញ​ពីី​លក្ខន្តិកៈ​​នៃ​ការ​ដាក់​ពាក្យ​ប្រកួត​ហើយ​។

យោង​តាម​ការ​ប្រកាស​ពី​គណៈ​កម្មការរៀបចំ​កម្មវិធី​ Miss Cambodia 2021 បាន​ប្រកាស​សេចក្ដី​ជូន​ដំណឹង​នៅ​លើ​បណ្ដាញ​សង្គម​តាម​ Page ផ្លូវការ​ Miss Cambodia Pageant យ៉ាង​​ដូច្នេះ​ថា​៖​

« 👑 សេចក្តីជូនដំណឹង !!🧍‍♀️គណៈកម្មការរៀបចំកម្មវិធីប្រកួត Miss Cambodia 2021សូមជូនដំណឹងដល់បេក្ខនារីដែលមានចំណាប់អារម្មណ៍ដាក់ពាក្យចូលរួមប្រកួតថាគណៈកម្មការរៀបចំកម្មវិធីប្រកួត បានសម្រេចលុបចោល លក្ខខណ្ឌនៃការកំណត់កម្ពស់ របស់បេក្ខនារី (ពុំចាំបាច់បារម្ភរឿងកម្ពស់ឡើយ) ព្រោះយើងខ្ញុំប្រកាន់យកគោលការណ៍ សមភាពគ្នា ឱ្យបានទូលំទូលាយបំផុត។#MissCambodia2021#MissWorldCambodia2021#MissWorld2021»

យោង​តាម​ការ​សេចក្ដី​ប្រកាសជូន​ដំណឹង​ខាង​លើ​នេះ​ នឹង​ធ្វើ​ឱ្យ​នារី​រូប​ស្អាត​ជា​ច្រើន​នាក់​ ដែល​បាត់​ឱកាស​បង្ហាញ​សមត្ថភាព​និង​សម្រស់​ ដោយ​សារ​តែ​បញ្ហា​កម្ពស់​ មាន​ឱកាស​​បាន​ចូលរួម​កាន់​ច្រើន​កុះករ​ថែម​ទៀត​៕

Telegram-Troryorng
Share.