ក្រុមបាល់ទាត់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ គ្រងជើងឯក នៃការ​ប្រកួត​ពាន​រង្វាន់​ បាល់​ទាត់​ក្រសួង​មហាផ្ទៃ” លើកទី១ ឆ្នាំ២០២៤ បន្ទាប់ពីយកឈ្នះ ក្រុមបាលទាត់អគ្គស្នងការដ្នាននគរបាលជាតិ ក្នុង​លទ្ធផល ៣ទល់នឹង០ នៅវគ្គផ្ដាច់ព្រ័ត្រ កាល​ពី​រសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ នៅ​ពហុកី​ឡ​ដ្ឋាន​ជាតិអូឡាំពិក។

នៅ​ក្នុង​ការ​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រ បិទបញ្ចប់​ពានរង្វាន់ បាល់​ទាត់​ក្រសួង​មហាផ្ទៃ” លើកទី១ ឆ្នាំ២០២៤ មាន​ការ​អញ្ជើញ​ចូល​រួម​ជា​អធិបតីភាព​ដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនា​យក​រដ្ឋ​មន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា។

ការរៀបចំលើកទី១ នេះមានការចូលរួមពីបណ្ដាក្លឹបអគ្គស្នងការដ្ឋាន ក្លិបអគ្គលេខាធិការដ្ឋាន ក្លិបអគ្គនាយកដ្ឋាននានាសរុបចំនួន ១៥ក្លិប បែងចែកជា ៤ពូល​មាន​ដូច​ខាង​ក្រោម៖
-ពូល A៖ ក្រុមប្រឹក្សាកីឡាក្រសួង​មហាផ្ទៃ, ក្រុមសាលាជាតិ​រដ្ឋបាលមូលដ្ឋាន, ក្រុម​អគ្គនាយកដ្ឋាន​រដ្ឋបាល, ក្រុមអគ្គាធិការដ្ឋាន។
-ពូល B៖ ក្រុមអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ, ក្រុម​ប្រឹក្សានីតិកម្ម, ក្រុម​ខុទ្ទកាល័យរដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ, ក្រុមអគ្គនាយដ្ឋានអត្តសញ្ញាណកម្ម។
-ពូល C៖ ក្រុមអគ្គនាយកដ្ឋាន​ពន្ធនាគារ, ក្រុមបណ្ឌិតសភានគរបាលកម្ពុជា, ក្រុម​អគ្គនាយកដ្ឋាន​ឌីជីថល និង​ផ្សព្វផ្សាយអប់រំ, ក្រុមអគ្គនាយកដ្ឋាន​អន្តោប្រវេសន៍
-ពូល D , ក្រុមអគ្គនាយកដ្ឋាន​សវនកម្ម​ផ្ទៃ​ក្នុង, ក្រុមអគ្គលេខាធិការដ្ឋាន​កក្រសួង​មហា​ផ្ទៃ, ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ

គួរបញ្ជាក់ថា ការ​ប្រកួត​ពានរង្វាន់បាល់ទាត់ក្រសួងមហាផ្ទៃ បាន​ចាប់ផ្ដើមប្រកួតពីថ្ងៃទី០១ ខែមីនា និងបញ្ចប់នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ ដោយពិធីបើក-បិទ ធ្វើឡើងនៅពហុកីឡដ្ឋានជាតិ ក្រោម​អធិបតីភាពឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង​លោក​ជំទាវ៕

Share.