ច្រើន​ឆ្នាំ​ហើយ​ដែល​កម្មវិធី​ប្រកួត​ Freshie Girls & Boys បាន​ច្នៃ​ដួង​តារា​ជា​ច្រើន​ដួង​ឱ្យ​រះ​ភ្លឺ​ចិញ្ចែង​ចិញ្ចាច​លើ​មេឃា​សិល្បៈ​ ​នៅ​ក្នុង​​ឱកាស​​ការ​ប្រកួត​ជំនាន់​ទី​២០ នៃ​កម្មវិធី​នេះ​ កម្មវិធី​ក៏​បាន​រៀបចំ​ព្រឹត្តិការណ៍ដ៏​ពិសេស​មួយ​ទៀត​គឺ​​ផ្ដល់​ពានរង្វាន់​កិត្តិយស​ Hall Of Fame ។

រង្វាន់​កិត្តិយស​ Hall of Fame នេះ​មាន​ Freshie Girls & Boys មាន​ភាព​ល្បីល្បាញ​ជា​ច្រើន​ជំនាន់​មាន​ឈ្មោះ​ដណ្ដើម​ពាន​រង្វាន់​ខាង​លើ​ ក្នុង​នោះ​រួម​មាន​៖ លោក ញ៉ែម សុគន្ធ​ Freshies Boy ជំនាន់​ទីមួយ​ , លោក​ ជា វិបុល Freshie Boy ជំនាន់​ទី​២ លោក លឹម​ ជា​ឡាយ Freshie Boy ជំនាន់​ទី៤ កញ្ញា ហ៊ិន ច័ន្ទ​នីរ័ត្ន Freshie Girl ជំនាន់​ទី​៦ វីជេ តាប៊ុយ Freshie Boy ជំនាន់​ទី​៧ លោក កែវ បូរ៉ា Freshie Boy ជំនាន់ទី៧ កញ្ញា​ មាន​ សូនីតា Freshie Girl ជំនាន់ទី​៨ កញ្ញា រ៉េត សារីតា Freshie Girl ជំនាន់ទី១២ និង​ ចុង​ក្រោយ​ កញ្ញា ឈុំ ចាន់ដារ៉ា Freshie Girl ជំនាន់ទី​១៨។

លទ្ធផល​នៃ​ការ​ផ្ដល់​ជូន​ពាន​កិត្តិយស​នេះ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៦ ខែ​សីហា ឆ្នាំ​២០២១​ នេះ​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ នៃកម្មវិធី​ប្រកួត​ Freshie Boys & Girls ជំនាន់​ទី​២០ វេលា​ម៉ោង​៦​ដល​់​ម៉ោង​៨​យប់​ ចំណែក​ការ​បោះ​ឆ្នោត​គាំទ្រ​ចង់​ឱ្យ​តារា​សំណព្វ​ចិត្ត​ណា​ម្នាក់​ក្លាយ​ជា​ម្ចាស់​ពាន​ និង​បិទ​ត្រឹម​ថ្ងៃ​ទី​២៥ ខែ​សីហា ខាង​មុខ​នេះ​៕

https://www.facebook.com/media/set/…#FreshieCambodia#FreshieGirlsAndBoysSeason20

Telegram-Troryorng
Share.