ដើម្បីអបអរ​ពិធីបុណ្យ​ចូល​ឆ្នាំខ្មែរ ក៏​ដូច​ជា​ការ​រៀប​ចំ​ព្រឹត្តិការណ៍ សង្ក្រាន្តព្រៃវែង ឆ្នាំ២០២៤ រដ្ឋបាល​ខេត្តព្រៃវែង បាន​ចេញ​សេក្ដី​ជូន​ដំណឹងដល់ លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត រដ្ឋបាល​ក្រុង-ស្រុក សាធារណ:ជន និងបងប្អូនប្រជាពលរដ្ឋក្នុង​ខេត្តព្រៃវែង ស្ដី​ពី​ការ​រៀប​ចំ ការ​ប្រកួត​កីឡា អុកចត្រង្គ សង្រ្កាន្តព្រៃវែង។

រូបតំណាង

គណ:គម្មការ​រៀប​ចំ​ព្រឹត្តិការណ៍ សង្រ្កាន្តព្រៃវែង ២០២៤ នឹង​រៀប​ចំ​ការ​ប្រកួត​កីឡា អុកចត្រង្គ ដែល​នឹងប្រ​ព្រឹត្តទៅមាន​ដូច​ខាង​ក្រោម៖

  • ជំហានទី១៖ វគ្គជម្រុះ ចាប់​ពី​ថ្ងៃទី៨ ដល់​ថ្ងៃទី១០ ខែ​មេសា ឆ្នាំ២០២៤ (ទីតាំងនៅ​មន្ទីរអប់រំ យុវជន និងកីឡា ខេត្តព្រៃវែង)
  • ជំហានទី២៖ វគ្គផ្ដាច់ព្រ័ត្រ ប្រព្រឹត្តទៅនៅ​ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤ (ទីតាំង នឹង​ជូន​ដំណឹង​ពេល​ក្រោយ)

-ការចែកពាក្យ និងទទួល​ពាក្យ៖ ចាប់​ពី​ថ្ងៃជូន​ដំណឹង​នេះ រហូត​ដល់​ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១៧:០០នាទី នៅមន្ទីរ​អប់រំ យុវជន និងកីឡា ខេត្តព្រៃវែង
-សូម​ភ្ជាប់​មក​ជា​មួយ​នូវ៖ អត្តសញ្ញាណប័ណ្ណថតចម្លង ចំនួន ១ច្បាប់
-ការចាប់​ឆ្នោត​ប្រកួត៖ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១៤:០០នាទីរសៀល នៅមន្ទីរ​អប់រំ យុវជន និងកីឡា ខេត្តព្រៃវែង

រូបតំណាង

ដូច​នេះ សូម​លោក លោកស្រី បរ្ធានមន្ទីរ-អង្គភាពជុំវិញខេត្ត រដ្ឋបាល​ក្រុង-ស្រុក សាធារណ:ជន និងបងប្អូនប្រជាពលរដ្ឋក្នុង​ខេត្តព្រៃវែង អញ្ជើញ​ចូល​រួម​ជាបេក្ខជន​ប្រកួត​អោយ​បាន​ច្រើន​កុះករ ដើម្បី​ចូល​រួម​អភិរក្ស និង​អភិវឌ្ឍន៍ ក៏​ដូច​ជា​ផ្សព្វផ្សាយ​កីឡា អុកចត្រង្គ៕​​

Share.