ក្រោយគ្រងជើងឯក នៃការ​ប្រកួត​ពាន​រង្វាន់​បាល់​ទាត់​ក្រសួង​មហាផ្ទៃ” លើកទី១ ឆ្នាំ២០២៤ ក្រុម​បាល់​ទាត់​អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បាន​ដង្ហែរពានរង្វាន់ជើងឯក មកកាន់​ប៉ុស្តិ៍ន​គរបាល​ច្រក​ទ្វារព្រំដែនអន្តរជាតិបាវិត នៅ​ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤នេះ។

ជ័យជម្នះរបស់​ក្រុម​បាល់​ទាត់​អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បន្ទាប់ពីយកឈ្នះ ក្រុម​បាល​ទាត់​អគ្គស្នងការដ្នាននគរបាលជាតិ ក្នុង​លទ្ធផល ៣ទល់នឹង០ នៅវគ្គផ្ដាច់ព្រ័ត្រ កាល​ពី​រសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ នៅ​ពហុកី​ឡ​ដ្ឋាន​ជាតិអូឡាំពិក។

រំលឹកថា ការរៀបចំ ពាន​រង្វាន់​ បាល់​ទាត់​ក្រសួង​មហាផ្ទៃ” លើកទី១ ឆ្នាំ២០២៤ នេះ​មាន​ការ​ចូល​រួម​ពី​បណ្ដាក្លឹប​អគ្គស្នងការដ្ឋាន ក្លិបអគ្គលេខាធិការដ្ឋាន ក្លិបអគ្គនាយកដ្ឋាននានាសរុបចំនួន ១៥ក្លិប បែងចែកជា ៤ពូល​មាន​៖ ពូល A, ពូល B, ពូល C និង ពូល D។

គួរបញ្ជាក់ថា ការ​ប្រកួត​ពានរង្វាន់បាល់ទាត់ក្រសួងមហាផ្ទៃ បាន​ចាប់ផ្ដើមប្រកួតពីថ្ងៃទី០១ ខែមីនា និងបញ្ចប់នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ ដោយពិធីបើក-បិទ ធ្វើឡើងនៅពហុកីឡដ្ឋានជាតិ ក្រោម​អធិបតីភាពឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង​លោក​ជំទាវ៕

Share.