Solia 
បានក្លាយជាក្រុមចម្រៀងនារីបង្កើតប្រវត្តិសាស្ត្រថ្មីមួយក្នុងប្រវត្តិសាស្ត្រតន្ត្រី K-POP ជាក្រុមដែលរំសាយក្រុមលឿនបំផុតត្រឹមតែ៥ថ្ងៃក្រោយចេញបទចម្រៀងទីមួយលើទីផ្សារ

កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១មសមាជិក៥ រូបរបស់ក្រុម Solis បានចេញវីដេអូបទចម្រៀងដំបូងរបស់ខ្លួនឲ្យសាធារណជនបានទស្សនា ជាមួយនឹងបទ «Dream»។ ក្រុមនេះបង្កើតឡើងដោយមានសមាជិកជាអតីតអ្នករាំឲ្យក្រុម Sio.Sojak, ក្រុម New Heart, និង អតីតសមាជិក្រុមត្រៀមចេញ Yours។ 

គួរឲ្យស្ដាយដែលក្រុម Solia បានប្រកាសបំបែកជួរតាមរយៈគណនី Instagram ត្រឹមតែ៥ថ្ងៃប៉ុណ្ណោះក្រោយចេញបទចម្រផងដំបូង។ ការរំសាយក្រុមលឿនដូចផ្លេកបន្ទោរនេះបានធ្វើឲ្យក្រុមនេះក្លាយជាក្រុមដែលរំសាយសមាជិកលឿនជាងគេបំផុតក្នុងប្រវត្តិសាស្ត្រ។ 

ខាងក្រោមនេះ ជាសេចក្ដីប្រកាសរបស់ក្រុមហ៊ុន 

«សួស្ដី យើងខ្ញុំ Solia ! សុំទោសដែលនាំយករឿងអាក្រក់មកប្រាប់អ្នកទាំងអស់គ្នាភ្លាមៗ។ នៅពេលនេះក្រុមហ៊ុនមិនអាចដឹកនាំក្រុម Solia បន្តទៅមុខទៀតបានទេដោយសារក្រុមមានបញ្ហា ពួកយើងក៏បានជជែកជាមួយនឹងក្រុមហ៊ុនលើបញ្ហានេះដែរ។ ទោះជាពេលវេលាខ្លីមែន តែពួកយើងចង់អរគុណហើយក៏សុំទោសអ្នកគាំទ្រដែលបានា្រលាញ់និងគាំទ្រក្រុមយើង។

បើអ្នកចង់ដឹងពីសុខទុក្ខឬសកម្មភាពផ្សេងៗរបស់សមាជិកក្រុមអាចតាមដានតាមរយៈ IG ផ្ទាល់ខ្លួនរបស់ពួកគេ។ ជាថ្មីម្ដងទៀតសុំទោសអ្នកគាំទ្រផង៕

Telegram-Troryorng
Share.