ឆ្លងតាមការប្រកួតយ៉ាងសកម្ម និងស្វិតស្វាញ អស់​រយ:​ពេល ៩ថ្ងៃ នឹង​មាន​ការ​ចូល​រួម​ពី​បណ្ដាល​ក្រុម​កីឡា សិស្សបឋមសិក្សា ទាំង២៥រាជធានីខេត្តរួច​មក ពេល​នេះ​ការប្រកួត​កីឡាសិស្ស​បឋម​សិក្សា​ថ្នាក់ជាតិ ឆ្នាំ២០២៤ ត្រូវបានបញ្ចប់ ដោយ​ខេត្ត​រតន:គិរី ទទួល​បាន​ចំណាត់​ថ្នាក់​លេខ១ ឈ្នះ​មេដាយ​ច្រលន​ជាងគេ។

ឆ្លងតាមការប្រកួតដ៏​តាន់​តឹង នៅលើទីលានប្រកួតទាំង ១២ ប្រភេទកីឡាកន្លងមកនេះ បានកត់​សម្គាល់​ឱ្យឃើញថា ក្រុមកីឡាករ កីឡាការិនី តាមប្រភេទកីឡានីមួយៗ ពិតជាខិត​ខំប្រឹង​ប្រែង​អស់​ពី​កម្លាំង​កាយចិត្តនិងទេពកោសល្យ​របស់ខ្លួនប្រកបដោយទឹកចិត្តក្លៀវក្លាក្នុងនាមជាអ្នកកីឡា។

ខាង​ក្រោម​នេះ​គឺ​ជាលទ្ធផល ចំណាត់​ថ្នាក់​មេដាយ​ តាម​បណ្ដាល​រាជធានី-ខេត្ត​ដែល​បាន​ចូល​រួម៖

ក្រោយ​បញ្ចប់​ការប្រកួត​កីឡាសិស្ស​បឋម​សិក្សា​ថ្នាក់ជាតិ ឆ្នាំ២០២៤ បាន​បង្ហាញឃើញ​ថា ​កីឡា​ករ កីឡាការិនី បានអនុវត្តក្នុងពេលប្រកួតគឺ ពិតជាឈរលើស្មារតីទទួលខុសត្រូវ មានការគោរពវិន័យអនុ​វត្ត​តាមបទបញ្ជបច្ចេក ទេស បង្ហាញពីក្តីស្រឡាញ់ និងមានការយោគយល់ អធ្យាស្រ័យគ្នា ដោយ​ផ្សារភ្ជាប់​យ៉ាងជិតស្និទ្ធនូវចំណងសាមគ្គីភាព និងភាតរភាព ដែលជា គំរូមួយដ៏ល្អសម្រាប់​អនាគត​ប្រទេស​ជាតិ។

គួរ​បញ្ជាល់ថា ការប្រកួត​កីឡាសិស្ស​បឋម​សិក្សា​ថ្នាក់ជាតិ ឆ្នាំ២០២៤ មានរយៈពេល ០៩ថ្ងៃ គឺចាប់​ពីថ្ងៃ​ទី៣០ ខែមីនា ដល់ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ លើ១២ប្រភេទកីឡា ហើយ​មានការចូលរួមពី ២៥ រាជធានី ខេត្ត ប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី ចូលរួមសរុបមាន ចំនួន ២,៩៦០នាក់៕

Share.