ស្រី​ស្អាត​ លីវ ជីលី អតីត Miss Grand Cambodia 2020 កាល​ពី​ថ្ងៃ​អាទិត្យ​​ទី​២២ ខែ​សីហា ឆ្នាំ​២០២១ បាន​ធ្វើ​ការ​បង្ហោះ​នូវ​សំណេរ​មួយ​សម្ដែង​ការ​មិន​ពេញ​ចិត្ត​​យ៉ាង​ខ្លាំង​ ដោយ​សារ​មាន​មនុស្ស​ប្រុស​​បាន​ផ្ញើ​សារមក​​ឡែបខាយ ហើយ​ចង់​សុំចិញ្ចឹម​កញ្ញា​។

កញ្ញា លីវ ជីលី បានជួបនឹងរឿងហួសចិត្តមួយធ្វើឲ្យក្ដៅគុម្ពត្រចៀករហូត​បញ្ចេញ​កំហឹង​លើ​បណ្ដាញ​សង្គម​ ព្រោះ​​មានមនុស្សមើលងាយសមត្ថភាពខ្លួន ហើយ​ថែម​ទាំងហ៊ាន​ពោលពាក្យចង់មកជួយចិញ្ចឹម។

កញ្ញា​បាន​ផុស​សំណេរ​នៅ​លើ​ផេក​របស់​ខ្លួន​​ដែល​មាន​អត្ថន័យ​ទាំង​ស្រុង​ថា​៖ ខ្ញុំមិនដូចអ្នកដទៃទេសូមទានជ្រាប ចឹងមិនមែន​ឡាយ​លក់កងហាត់ប្រាណ លក់អយស្ទ័រ និងលក់ក្តាមប្រៃទាំងឈឺទាំងជាទេ សូមប្រកាសមិនត្រូវការនរណាមកចិញ្ចឹម ខ្ញុំទេខ្ញុំអាចចិញ្ចឹមខ្លួនឯងនិងក្រុមគ្រួសារខ្ញុំបាន។ ការ​បង្ហោះនេះ​គឺ​​ត្រូវ​បាន​សាមី​ខ្លួន​បន្ថែម​ទៀត​ថា​ កញ្ញា​មាន​ការឈឺចាប់​ដែល​ត្រូវ​បាន​គេ​ប្រើ​សម្ដី​មើល​ងាយ​ចំពោះ​កិត្តិយស​កញ្ញា​យ៉ាង​ដូច្នេះ​។

កញ្ញា លីវ ជីលី គឺ​ជា​កញ្ញា​ឯក​ Miss Grand តំណាង​ឱ្យ​ព្រះ​រាជាណាចក្រ​កម្ពុជា​ ​ចេញ​ទៅ​ប្រកួត Miss Grand International 2020 ​នៅ​ប្រទេស​ថៃ​ ហើយ​កញ្ញា ​គឺ​ជា​កញ្ញា​ឯក​កម្ពុជា​ទីមួយ​ដែល​ឡើង​បាន​ដល់ Top 10 ក្នុង​កម្មវិធី​ប្រកួត​ខ្នាតអន្តរជាតិ​ដ៏​ធំ​មួយ​នេះ​៕​

Telegram-Troryorng
Share.