បុរសម្នាក់បើករថយន្តបោះពួយឡើងលើស្ពានបាឡេនៅពេលដែលមេឃកុំពុងតែរលឹម  បណ្ដាលឲ្យរអិលរេចង្កូតបុកជាមួយបង្កាន់ដៃស្ពានពេញទំហឹងដាច់កង់មុខរងការខូចខាតអស់មួយចំហៀងយ៉ាងដំណំ។ បើកុំតែបានបង្កាន់ដៃស្ពានទប់នោះ ប្រហែលជារថយន្តមួយគ្រឿង នេះធ្លាក់ចូលទៅក្នុងទឹកទន្លេបាត់ទៅហើយ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍គួរឲ្យភ្ញាក់ផ្អើលមួយនេះបានកើតឡើងកាលពីវេលាម៉ោង  ៨យប់ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ ត្រង់ចំណុចលើស្ពានបាឡេ ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលហេតុការណ៍នេះបាន កើតឡើងគេបានឃើញបុរសម្នាក់បើករថយន្តម៉ាកហ៊ីលុចវីហ្គោពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខរដ្ធ062-0223 ធ្វើដំណើរចេញពីរង្វង់មូលនាងមច្ឆាក្នុងទិសដៅពីកើតទៅលិច ពេល មកដល់ ត្រង់ចំណុចនិងលើស្ពានម៉ាឡេក៏បានរអិលចង្កូតទៅបុកជាមួយនឹងបង្កាន់ដៃ ស្ពាន ពេញ ទំហឹងបណ្ដាលឲ្យរថយន្តដាច់កង់ខាងមុខបាក់ក្រឡេរងការកូនខូចខាតផ្នែកខាង មុខ យ៉ាងដំណំ ទៅមុខលែងរួច តែសំណាងល្អមិនបង្កឲ្យមាននរណាម្នាក់រងការគ្រោះថ្នាក់នៅក្នុងហេតុការណ៍នេះទេ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះមកដល់ត្រួតពិនិត្យឃើញថាមានការប៉ះពាល់ ដល់សម្បត្តិរបស់រដ្ឋទើបឃាត់អ្នកបើកបររួមជាមួយនឹងរថយន្តបង្កយកមកកាន់អធិការដ្ឋាន  នគរបាលខណ្ឌជ្រោយចង្វារដើម្បីធ្វើការដោះស្រាយទៅតាមនិតិវិធី៕

Share.