វគ្គ​ជម្រុះ​តាម​ពូល​ប្រចាំ​តំបន់​អាស៊ាន​​ខាង​ត្បូង បាន​​បញ្ចប់​ហើយ​ដោយ​ដែល​មាន​តែ​១ពូលទេ គឺ​ពូល D រៀបចំ​ឡើង​នៅ​ប្រទេស​ម៉ាល់ឌីវ ខណៈ​ក្រុម​ATK Mohun Bagan របស់​ឥណ្ឌា ជា​បេក្ខភាព​ឡើង​ទៅ​វគ្គ​បន្ត​ដើម្បី​ជួប​ក្រុម​ខ្លាំង​មក​ពី​តំបន់​អាស៊ី​កណ្ដាល។

ពូល D នេះ​មាន​ក្រុម​ចំនួន​គឺ Bengaluru (ឥណ្ឌា) Bashundhara Kings (បង់ក្លាដេស) ATK Mohun Bagan (ឥណ្ឌា) Maziya (ម៉ាល់ឌីវ)។ សម្រាប់​លទ្ធផល​​​មាន៖
១៨ សីហា ២០២១៖ ATK Mohun Bagan ២-០ Bengaluru
១៨ សីហា ២០២១៖ Bashundhara Kings ២-០ Maziya
២១ សីហា ២០២១៖ Bengaluru ០-០ Bashundhara Kings
២១ សីហា ២០២១៖ Maziya ១-៣ ATK Mohun Bagan
២៤ សីហា ២០២១៖ ATK Mohun Bagan ១-១ Bashundhara Kings
២៤ សីហា ២០២១៖ Maziya ២-៦ Bengaluru

ការ​ប្រកួត​វគ្គ​ជម្រុះ​ពូល D នេះ​ធ្វើ​ឡើង​ពី​ថ្ងៃ​ទី១៨ ដល់​២៤ ខែ​សីហា ឆ្នាំ​២០២១ ​លើ​ទីលាន​កីឡដ្ឋាន Rasmee Dhandu Stadium ក្នុង​ទីក្រុង Malé ប្រទេស​ម៉ាល់ឌីវ។ ដូច្នេះ​ក្រុម​ATK Mohun Bagan ​មាន​ឈ្មោះទៅ​​ជួប​ក្រុម​Nasaf របស់​អ៊ូប៊ែគីស្ថាន ឬក្រុម​ Ahal របស់​តួរមេនីស្ថាន ដែល​ជា​ក្រុម​ខ្លាំង​មក​ពី​តំបន់​អាស៊ី​កណ្ដាល៕

Telegram-Troryorng
Share.