យុវជន​អាហ្គានីស្ថាន​បាន​ដុត​រូបភាព​ ក៏​ដូច​ជា​យក​អាល់ប៊ុម​ចម្រៀង​របស់​ក្រុម BTS លាក់​ទុក​ ដោយ​សារ​តែ​ខ្លាច​ក្រុម​​តាលីបង់​សម្លា.ប់។ យុវជន​ម្នាក់​និយាយ​ថា​ ស្ថានភាពបច្ចុប្បន្ន​របស់​យុវជន​ក្នុង​​ប្រទេស​នេះ​គឺ​បង្ខំ​ចិត្ត​ដុត​ចោល​ឬ​យក​អាល់ប៊ុម​ចម្រៀង​ក្រុម​ BTS ទៅ​លាក់ទុក​ព្រោះ​កន្លង​មក​ក្រុម​តាលីបង់​មិន​អនុញ្ញាត​​​​ឱ្យ​មនុស្ស​ស្ដាប់​ចម្រៀងនោះ​​ឡើយ​។

បន្ទាប់​ពី​ក្រុម​តាលីបង់​ចូល​មក​គ្រប់​គ្រង់​និង​ក្ដោបក្ដាប់​ ប្រទេស​អាហ្គានីស្ថាន​ធ្វើ​ឱ្យ​យុវជន​យុវនារី​ក្នុង​ប្រទេស​នេះ​មាន​ភាព​ភ័យ​ខ្លាច​ ពិសេស​បារម្ភ​បំផុត​នោះ​ គឺសុខសុវត្ថិភាព និង ​អាយុជីវិត​របស់​ពួក​គេ​​​ផ្ទាល់​តែ​ម្ដង​។

យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទូរទស្សន៍ JTBC បាន​ផ្សាយ​រឿង​រ៉ាវ​ជា​ច្រើន​របស់​នារី​ជនជាតិ​អាហ្គានីស្ថាន​ដែល​ភ័យ​ខ្លាច​ខ្លាំង​ក្រោម​ការ​ត្រួតត្រា​របស់​ក្រុម​តាលីបង់ ពួក​គេ​បាន​និយាយ​ថា​ ពួក​គេ​ខ្លាច​ ហើយ​ក៏​ភ្ញាក់ផ្អើល​ខ្លាំង​ដែរ​ដែល​ក្រុម​នេះ​ចូល​មក​កាន់​ប្រទេស​របស់​ខ្លួន​ ដោយ​សារ​តែ​កន្លង​មក​ធ្លាប់​ឮ​ថា​ក្រុម​តាលីបង់​បាន​ចាប់​ពង្រត់​ក្មេង​ស្រី​។ ក្រោយ​ពី​ក្រុមតាលីបង់​ក្ដោបក្ដាប់​ប្រទេស​ទាំង​ស្រុង​ ស្ត្រី​វ័យ​​ក្មេង​ជា​ច្រើន​នៅ​តែ​ក្នុង​ផ្ទះ​មិនហ៊ាន​ចេញ​ទៅ​ក្រៅ​នោះ​ទេ​។

បន្ថែម​លើស​ពី​នោះ​ពួក​គេ​លែង​ហ៊ាន​ចាក់​បទ​ចម្រៀង​ស្ដាប់​ ចំណែក​នៅ​តាម​ផ្លូវ​និង​ទីសាធារណៈ​ ឮ​សូរ​តែ​ចម្រៀង​ប្លែក​ៗ​​របស់​ក្រុម​តាលីបង់​ពី​ព្រឹក​វាស់ល្ងាច​។ និស្សិត​វ័យ​១៨​ឆ្នាំ​ម្នាក់​ក៏​បាន​លើក​យក​ចំណុច​មួយ​បង្ហាញ​ដែរ​ថា​ ស្ថានភាព​បច្ចុប្បន្ន​បង្ខំ​ឱ្យ​ពួក​ខ្លួន​ដុត​រូប​ឬ​ក៏ដួច​ជា​លាក់​រូប​និង​អាល់ប៊ុម​ចម្រៀង​ក្រុម​ BTS ព្រោះ​ ក្រុម​តាលីបង់​មិន​អនុញ្ញាត​ឱ្យ​ស្ដាប់​ចម្រៀង​នោះ​ទេ​។ ក្មេងស្រី​អាហ្គានីស្ថាន​ បាន​អំពាវនាវ សុំ​ឱ្យ​ពិភពលោក​ យក​ចិត្ត​ទុក​ដាក់​និង​តាមដាន​ស្ថានការណ៍​នៅ​ក្នុង​ប្រទេស​ខ្លួន​ឱ្យ​កាន់​តែ​ខ្លាំង​ថែម​ទៀត​។​

​ជា​ការ​ពិត​ណាស់​ភាព​ភ័យ​ខ្លាច​របស់​យុវវ័យ​អាហ្គានីស្ថាន មិនមែន​មិន​មាន​មូលហេតុ​នោះ​ឡើយ​ ព្រោះ​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០២១ ​ក្រុមតាលីបង់​បាន​ទៅ​ចាប់អ្នក​កំប្លែង​ល្បី​ឈ្មោះ​ជនជាតិ​អាហ្គានីស្ថាន គឺ​ លោក Nazar Mohammad ដល់ក្នុង​ផ្ទះ​រួច​ហើយ​ដឹក​យក​លោក​ទៅ​បាញ់​សម្លា.ប់​លោកចោល។​

គួរ​ដឹង​ថា​ មេដឹកនាំក្រុមតាលីបង់ ចូលគ្រប់គ្រងវិមានប្រធានាធិបតីអាហ្វហ្កានីស្ថាន និង​គ្រប់គ្រង​លើ​ប្រទេស​នេះ​ទាំង​ស្រុង ក្រោយប្រធានាធិបតីលោក អាស្ត្រា ហ្គានី (Ashraf Ghani) ភៀសខ្លួនចេញពីប្រទេសទៅកាន់តាហ្ស៊ីគីស្ថាន៕

Telegram-Troryorng
Share.