សមត្ថកិច្ចការពារតំបន់ព្រំដែនបានឃាត់ខ្លួនបុរេសមេខ្យល់ ៦នាក់អនុវត្តតាមនីតិវិធី ក្រោយល្មើសនាំពលករខ្មែរឆ្លងដែនខុសច្បាប់ចូលក្នុងប្រទេសថៃ។ ក្រោយបញ្ចប់ការកសាងសំណុំរឿងនគរបាលការិយាល័យជំនាញនៅថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២១នេះបានបញ្ជូនជនសង្ស័យជាមេខ្យល់ចំនួន ៦នាក់ទៅកាន់តុលាកាដើម្បីវិនិច្ឆ័យទោសតាមផ្លូវច្បាប់។

ជនសង្ស័យខាងលើត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះការពារតំបន់ព្រំដែនឃាត់ខ្លួនបានកាលពីថ្ងៃទី ២៣ ខែសីហាកន្លងមក ខណះក្រុមជនបង្កកំពុងនាំពលករឆ្លងដែនចូលក្នុងប្រទេសថៃដោយខុសច្បាប់ចំនួន ២ទីតាំងផ្សេងគ្នា ឋិតនៅត្រង់ចំណុចតាមបន្ទាត់ព្រំដែនក្នុងស្រុកភ្នំព្រឹក និងមួយកន្លែងនៅត្រង់ចំណុចទឹកដីថៃ ជាប់មាត់អូរព្រំដែនឈមគ្នាក្នុងភូមិសាស្ត្រភូមិពោធិ៍ជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង។

ជនសង្ស័យមានឈ្មោះយឹម ជឿន ភេទប្រុស អាយុ ៣០ឆ្នាំ, ឈ្មោះមិត្ត ពេជ្រ ភេទប្រុស អាយុ ១៨ឆ្នាំ ទាំង ២នាក់មានទីលំនៅភូមិពោធិ៍ជ្រៃ ឃុំសិរីមានជ័យ  ស្រុកសំពៅលូន បានធ្វើសកម្មភាព លួចនាំមនុស្ស ចំនួន ៦នាក់ឆ្លងដែន ចូលក្នុងប្រទេសថៃ ឈ្មោះសាន់  ហៃ  ភេទប្រុស  អា យុ ៥១ឆ្នាំ  មានទីលំនៅភូមិ អូរ  ឃុំសន្តិភាព  ជាអ្នករត់តាក់ស៊ី, ឈ្មោះនេត  ម៉ាប់  ភេទប្រុស  អាយុ  ៣១ឆ្នាំ មាន ទីលំនៅក្នុង ស្រុក ថ្មគោ ល ឈ្មោះសាយ  តុងហេង  ភេទប្រុស  អាយុ ២៣ឆ្នាំ  និងឈ្មោះនៅ  វ៉ាន់  ភេទប្រុស  អាយុ  ៥៤ឆ្នាំ  រស់នៅក្នុងភូមិត្រពាំងព្រលិត ឃុំ សន្តិភាព  ស្រុក សំ ពៅលូន  ខេត្តបាត់ដំបងទាំង ៤នាក់នាំពលករចំនួន ២០នាក់ប្រុងឆ្លងដែនចូលក្នុងទឹកដីថៃ ។

ចំពោះវត្ថុតាងដែលដកហូតបានរួមមាន រថយន្ត ២គ្រឿងម៉ាក់កាម៉ារីឆ្លាមពណ៌ទឹកប្រាក់ ពាក់ ស្លាកលេខ  ភ្នំពេញ  ២M ៤៣៥៦ ចំណែក ១គ្រឿងទៀតម៉ាកនីសាន់  ពណ៌ ទឹកប្រាក់  ពាក់ស្លាក លេខ ភព២-០៤៦២ និងទូរស័ព្ទដៃចំនួន ៦គ្រឿងផងដែរ៕

អត្ថបទ៖ ដំបងក្រញូង

Share.