បុរសម្នាក់ជិះម៉ូតូមួយគ្រឿងក្នុងល្បឿនលឿនជ្រុលទៅបុករថយន្តមួយគ្រឿងដែលកំពុងបើក បត់ឆ្លងផ្លូវត្រូវពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ។ក្រោយកើតហេតុត្រូវបានប្រជាពលរដ្ឋហៅរថយន្តសាមុយមកដឹកទៅសង្គ្រោះបន្ទាន់នៅគ្លីនិកឯកជនមួយកន្លែង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៨ និង ១៥ នាទី ព្រឹក ថ្ងៃទី ២៥ ខែសីហាឆ្នាំ ២០២១ ស្ថិតតាមបណ្ដោយផ្លូវលេខR3 ក្នុងតំបន់បឹងកក់សង្កាត់ស្រះចក  ខណ្ឌដូនពេញ  រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្ត ម៉ាករ៉េហ្វរពណ៌ទឹកប្រាក់ពាក់ស្លាក លេខភ្នំពេញ2AN-6107បើកបរដោយនារីម្នាក់ធ្វើដំណើរ តាមបណ្ដោយផ្លូវលេខR3ក្នុងទិសដៅពីត្បូងទៅជើងមកដល់ចំណុចកើតហេតុ រថយន្ត បានបត់ ឆ្វេងត្រឡប់ក្រោយស្របពេលនោះក៏មានបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដា ស្កុបពីពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1IJ-8995បើកបរតាមបណ្ដោយផ្លូវលេខ R3 ក្នុង ទិសដៅពីជើងទៅត្បូងក្នុងល្បឿនយ៉ាងលឿនខណៈពេលមកដល់ចំណុចកើតហេតុក៏បាន ជ្រុលចង្កូតទៅបុករថយន្តចំទ្វារមុខផ្នែកខាងស្តាំយ៉ាងពេញទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ។

ក្នុងហេតុការណ៍នោះ រថយន្តរងការខូចខាតកំពិតទ្វារមុខផ្នែកខាងស្ដាំចំណែកម៉ូតូរងការ ខូចខាត មួយកំណាត់មុខ។ ក្រោយកើតហេតុជនរងគ្រោះត្រូវបានបងប្អូនប្រជាពលរដ្ឋហៅរថយន្តសាមុយមកដឹកទៅ  សង្គ្រោះបន្ទាន់នៅឯគ្លីនិកឯកជនមួយកន្លែង។

ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចជំនាញបានចុះមកដល់ទីតាំងកន្លែងកើតហេតុបានធ្វើការ វាស់វែងរថយន្តនិងម៉ូតូទៅរក្សារទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញដើម្បី រង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕

Share.