គិត​ត្រឹម​ពានរង្វាន់​បាល់ទាត់​ឆ្នេរ​ខ្សាច់​ជើង​ឯក​ពិភពលោក​ 2021 FIFA Beach Soccer World Cup កំពុង​រៀបចំ​នៅ​ទីក្រុង​មូស្គូ ប្រទេស​រុស្ស៊ី បាន​រក​ឃើញ​ក្រុម​​ឆ្លង​ផុត​វគ្គ​ចែក​ពូល​ហើយ ដោយ​កក់កៅអី​វគ្គ​៨ក្រុម​ចុង​ក្រោយ។

សម្រាប់​កម្មវិធី​ប្រកួត​វគ្គ​៨ក្រុម​ចុងក្រោយ​ នៅ​ថ្ងៃ​ទី​២៦ ខែ​សីហា ឆ្នាំ​២០២១ ​មាន៖
-សេណេហ្គាល់ ប៉ះ ប្រេស៊ីល
-ស្វីស ប៉ះ អ៊ុយរុយហ្គាយ
-ហៃទី ប៉ះ ជប៉ុន
-រុស្ស៊ី ប៉ះ អេស្ប៉ាញ

ពានរង្វាន់ 2021 FIFA Beach Soccer World Cup មាន​ក្រុម​ចូលរួម​ចំនួន​១៦ក្រុម​មក​ពី​៦ទ្វីប​ផ្សេង​គ្នា ដោយ​បែងចែក​ជា​​៤​ពូល​ប្រកួត​ពី​ថ្ងៃ​ទី​១៩ ដល់ថ្ងៃទី​២៩ ខែ​សីហា ឆ្នាំ​២០២១ នៅ​លើ​ទីលាន ​Luzhniki Beach Soccer Stadium។

គិត​ត្រឹម​ពេល​នេះ​មាន​កីឡាករ​២រូប​រក​គ្រាប់បាល់​បាន​ច្រើន​ជាង​គេ​គឺ​រហូត​ដល់​៨គ្រាប់ស្មើ​គ្នា ក្នុង​នោះ​មាន​កីឡាករ Léo Martins របស់​ព័រទុយហ្គាល់ និង​កីឡាករ Dejan Stankovic របស់​ស្វីស។

ពានរង្វាន់​បាល់ទាត់​លើ​ឆ្នេរខ្សាច់​នេះ​រៀបចំ​ឡើង​ដំបូង​ពី​ឆ្នាំ​១៩៩៥ មក​ម៉្លេះ ដោយ​រាល់​១​ឆ្នាំ​ម្តង ដោយ​ប្រើ​ឈ្មោះ​ថា Beach Soccer World Championships ប៉ុន្តែ​​នៅ​ឆ្នាំ​២០០៥ បាន​ប្តូរ​ឈ្មោះ​ទៅ​ជា​ FIFA Beach Soccer World Cup។ ក្រុម​ប្រេស៊ីល ឈ្នះ​ជើង​ឯក​បាន​ច្រើន​ជាង​គេ​គឺ​រហូត​ដល់​១៤លើក៕

Telegram-Troryorng
Share.