សិល្បៈជាតិ៖ តាមការលើកឡើងរបស់តារាចម្រៀង ខេម ប្រធានក្រុមបាល់ទាត់ តារាកម្ពុជា បានឱ្យដឹងថា ទឹកប្រាក់បឋមដែលទទួលបានជិត ៤លានដុល្លារពីសប្បុរសជននេះ និងអាចកើនឡើងបន្តទៀត បន្ទាប់ពីមានវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន លើការដឹកនាំការប្រកួតនេះ ជាហេតុនាំឱ្យមានលោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា ក៏ដូចជា សប្បុរសជនជាច្រើនទៀត នឹងចូលរួមបរិច្ចាគ ជាបន្តបន្ទាប់ជាក់ជាមិនខាន ដើម្បីយកប្រាក់ដ៏មហិមារនោះ ទៅជួយទ្រទ្រង់ដល់មន្ទីពេទ្យគន្ធបុប្ផា ដែលកំពុងជួបការខ្វះខាត។

ការលើកឡើងនេះត្រូវបានប្រកាសឡើងនៅក្នុងកម្មវិធីសន្នីសិទ្ធសារព័ត៌មានស្ដីពីព្រឹត្តិការណ៍បាល់ទាត់មិត្តភាពប្បុរសធម៌ ក្រោមមូលបទ «រួមគ្នាដើម្បីសប្បុរសធម៌ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន» នឹងរួមគ្នាដើម្បីប្រមូលថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ដឹកនាំការប្រកួតផ្ទាល់ដោយ សម្តេចតេជោ ហ៊ុន សែន ជាគ្រូបង្វឹកកិត្តិយសរបស់ក្រុមបាល់ទាត់តារាកម្ពុជា Cambodia Football Super Starsនារសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ នៅផ្សារជីបម៉ុង មេហ្គាម៉ល២៧១ ។

លោក ប៉ុន សុណារិន ហៅ ខេម ជាប្រធានក្រុមបាល់ទាត់ តារាកម្ពុជា (Cambodia football super stars )។ លោក ខូវ ឆាយ ប្រធានក្រុមបាល់ទាត់គុនខ្មែរ ។ លោក អ៊ឹង ឆាយ ក្រុមបាល់ទាត់ S&E All Star ។ និងលោក ផាន់រុង ក្រុមបាល់ទាត់អ្នកបង្កើតមាតិកាសង្គម (Vlogger All Star )។ ចំពោះការប្រកួតនេះ មិនផ្ដោតលើការលើកពានរ ចាញ់ឈ្មះនោះទេ ការប្រកួតនេះ មានគោលបំណង៣ធំៗ ទី១ ដើម្បីផ្សព្វផ្សាយបទបញ្ញារបស់រដ្ឋាភិបាល ដើម្បីលុបបំបាត់គ្រឿងញៀន ទី២ ដើម្បីឲ្យមហាជនចូលរូមលេងកីឡា ដើម្បីសុខភាព ក្រោមពាក្យស្លោក កីឡារស់ក្រោមម្លប់សន្តិភាព។ និងទី៣ ដើម្បីប្រម៉ូលមូនិធិជួយមន្ទីរពេទ្យគន្ធបុប្ផា។

សូមជម្រាបថា ការប្រកួតខាងលើនេះមាន ៤ ក្រុមចូលរួម គឺក្រុមបាល់ទាត់ តារាកម្ពុជា ក្រុមបាល់ទាត់សហព័ន្ធកីឡាគុនខ្មែរ ក្រុមបាល់ទាត់ S&E All Star និងក្រុមបាល់ទាត់អ្នកបង្កើតមាតិកាសង្គម Vlogger All Star ។ ការប្រកួតព្រឹត្តិការណ៍បាល់ទាត់មិត្តភាពប្បុរសធម៌ ក្រោមមូលបទ «រួមគ្នាដើម្បីសប្បុរសធម៌ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន» នឹងរួមគ្នាដើម្បីប្រមូលថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ដឹកនាំការប្រកួតផ្ទាល់ដោយ សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងនៅ ថ្ងៃទី១ ខែឧសភា ឆ្នាំ ២០២៤ នៅពហុកីឡដ្ឋានជាតិអូឡាំពិក មហាជន អាចចូលមកទស្សនា ការប្រកួតដោយសេរី។

គួរដឹងបន្ថែមថា គិតត្រឹមថ្ងៃទី ២៨ ខែ មេសា ឆ្នាំ ២០២៤ នេះ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសឱ្យថា ទំហំទឹកប្រាក់ដែលបានពីសប្បុរសជនបានចូលរួមគឺ បានកើនឡើងដល់ជាង ៤លាន ៨ សែនដុល្លារ ដែលក្នុងនោះដើម្បីសម្រួលស្ថានភាពដ៏លំបាកកំពុងជួបប្រទះ សម្ដេចបានសម្រេចដកទឹកប្រាក់ ១ លានដុល្លារមានការបែងចែកទៅ មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាបចំនួន៥០មុឺនដុល្លារ មជ្ឈមណ្ឌលព្យាបាលកុមារបេះដូងជប៉ុនខេត្តកំពង់ស្ពឺ30មុឺនដុល្លារ គ្រួសារយុទ្ធជនពលីករណីផ្ទុះគ្រាប់ នៅយោធភូមិភាគ៣ចំនួន២០គ្រួសារក្នុងមួយគ្រួសារ១មុឺនដុល្លារ សរុប២០មុឺនដុល្លារ។ រីឯថវិកាក្រៅពី១លានដុល្លារនេះនឹងប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផាទាំងអស់៕

Share.