អតីត​សមាជិក​ EXO លោក​ Kris Wu កំពុង​ស្ថិត​ក្នុង​មន្ទីរឃុំឃាំង​ក្នុង​ករណី​ជាប់​ចោទ​ពី​បទ​រំលោភ​សេពសន្ថវៈ​ ទៅ​លើ​មនុស្ស​ស្រី​រហូតដល់​ទៅ​៣០​នាក់​ក្នុង​នោះ​ក៏​មាន​នារី​អនីតិជន​ផង​ដែរ​។

ថ្មីៗ​នេះ​ មាន​ព័ត៌មាន​បែក​ធ្លាយ​ដែរ​នៅ​លើ​បណ្ដាញ​សង្គម​ប្រទេស​ចិន​ដែរថា​ Kris Wu បាន​រៀបការ​រួច​ហើយ ហើយ​ពេល​នេះ​ប្រពន្ធ​របស់​គេ​កំពុង​តែ​ចិញ្ចឹម​បីបាច់​កូន​ស្រី​អាយុ​ ២​ឆ្នាំ។

ករណី​សង្ស័យ​នេះ​ធ្លាប់​ត្រូវ​បាន​លើក​ឡើង​ជា​ច្រើន​លើក​ច្រើន​សារ​កន្លង​មក​ហើយ​កាល​ពី​អតីត​កាល​ ប៉ុន្តែ​រឿង​ទាំង​អស់​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​គ្រាន់​តែ​ជា​ពាក្យ​ចចាមអារ៉ាម​ ព្រោះ​មិនមាន​ភស្ដុតាង​គ្រប់គ្រាន់​ ប៉ុន្តែ​រឿងនេះ​ត្រូវ​បាន​លេច​ចេញ​មក​ជជែក​វែក​ញែក​ឡើង​វិញ​ក្រោយ​រឿង​ក្ដី​ចោទ​ប្រកាន់​ Kris Wu ។

យោង​តាម​ពាក្យ​ចចាមអារ៉ាម​ ស្ត្រី​ដែល​ត្រូវ​បាន​គេ​ជឿថា​ជា​ភរិយា​របស់​ Kris ជា​មនុស្ស​ល្បីល្បាញ​ព្រោះ​ត្រូវ​បាន​សិក្សា​ក្នុង​មហាវិទ្យាល័យ​ល្បីល្បាញ​ក្នុង​ប្រទេស​ចិន​ បន្ថែម​លើស​ពី​នោះ​ទៀត​ ស្ត្រី​រូប​នេះ​កំពុង​តែ​ចិញ្ចឹម​បីបាច់​កូន​ស្រី​វ័យ​២​ខួប​តែ​ម្នាក់​ឯង​។

Telegram-Troryorng
Share.