​ពានរង្វាន់លំដាប់ទី១ ប្រចាំទ្វីបអឺរ៉ុប UEFA Champions League រដូវកាល​ ២០២៣-២៤ បានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ ខណ:ក្រុមពីប្រទេសអេស្ប៉ាញ Real Madrid ត្រៀមជួប FC Bayern Munich ក្រុមពីប្រទេសអាល្លឺម៉ង់ ជើងទី១ នៅកីឡដ្ឋាន Allianz Arena។

វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UCL ជើងទី១៖

  • ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ Bayern Munich ប៉ះ Real Madrid នៅកីឡដ្ឋាន Allianz Arena
  • ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ Borussia Dortmund ប៉ះ PSG នៅកីឡដ្ឋាន Westfalenstadion។

វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UCL ជើងទី២៖

  • ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ PSG ប៉ះ Borussia Dortmund នៅកីឡដ្ឋាន Parc des Princes
  • ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ Real Madrid ប៉ះ Bayern Munich នៅកីឡដ្ឋាន Santiago Bernabéu។

គួរដឹងថាពានរង្វាន់ UEFA Champion League បង្កើតឡើងដំបូងនៅឆ្នាំ ១៩៥៥ ពោលគឺមានអាយុកាល ៦៨ឆ្នាំ ដោយ Real Madrid ឈ្នះពាននេះច្រើនជាងគេសរុប ១៤ដង ខណ: AC Milan ធ្លាប់ឈ្នះបាន ៧ដង រីឯ Liverpool និង Bayern Munich ឈ្នះបាន៦លើក៕

Share.