កីឡាករកូតាអាស៊ាន ចំនួន ៣រូប​នឹង​ត្រូវ​បន្ត​ភារកិច្ច​ជួយ​ក្រុម​របស់​ក្នុងពានរង្វាន់​លីគ​កំពូល​កម្ពុជា Cambodian Premier League រដូវកាល ២០២៣-២៤ សម្រាប់​ជំនួប​ជុំទី៤ ប្រកួតក្រុមតំបន់ TOP4 មាន​ ព្រះខ័នរាជស្វាយរៀង ភ្នំពេញក្រោន វិសាខា ​និងបឹងកេត។

ក្នុង​នោះកីឡាករ​កូតាអាស៊ានទាំង ៣រូប​បាន​បង្ហាញ​ខ្លួន​អោយ​ក្រុម​កន្លង​មក​​រួម​មាន៖

១.ព្រះខ័នរាជស្វាយរៀង Bounkong Bounphachan (ជនជាតិឡាវ) រកបាន ១០គ្រាប់


២. វិសាខា Barreto De Lima Mouzinho (ទីម័រខាងកើត) រកបាន ២គ្រាប់


៣. ភ្នំពេញក្រោន Soe Moe KYAW (មីយ៉ាន់ម៉ា) រកបាន ៤គ្រាប់

ដោយឡែក​សម្រាប់​កីឡាករ​កូតាអាស៊ាន​ចំនួន ៦រូប​ផ្សេង​ទៀត​បាន​បញ្ចប់​ភារកិច្ចជួយ​ក្រុម​របស់​ខ្លួន​រួម​មាន៖

  • ណាហ្គាវើល Mursalim Muhammad Rafli (ឥណ្ឌូណេស៊ី)
  • ISI ដង្កោសែនជ័យ Jhon FRITH (ទីម័រខាងកើត)
  • ព្រៃវែង Thiha ZAW (មីយ៉ាន់ម៉ា)
  • អង្គរថាយហ្គឺរ Delwinser Singh (សិង្ហបុរី)
  • Tiffy Army FC Srayut Sompim (ថៃ)
  • គីរីវង់ ZENIVIO MOTA (ទីម័រខាងកើត)

យោងតាមបទបញ្ជានៃការប្រកួតក្រុមតំបន់ TOP4 គឺ ក្រុមលេខ១ ត្រូវ ប៉ះក្រុមលេខ៤ និង ក្រុម​លេខ​២ ត្រូវប៉ះលេខ៣ ហើយក្រុមណាដែលធ្លាប់បានធ្វើជាម្ចាស់ផ្ទះ ២ដងមកគឺ​ត្រូវប្ដូរទៅ​លេង​ក្រុម​ដែល​ធ្វើម្ចាស់ផ្ទះបានតែ១ដងវិញ។

កម្មវិធីប្រកួត វគ្គ Top 4 មានដូចខាងក្រោម៖

គួរបញ្ជាក់ថា ការប្រកួត​ពានរង្វាន់លីគកំពូលកម្ពុជា Cambodian Premire League បាន​ចាប់ផ្តើមការ ប្រកួតតាំងពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ កន្លងទៅ ប្រើរយៈពេលចំនួន ៣០សប្តាហ៍ ខណៈ​ជើង​ឯក​ឆ្នាំ​ចាស់​គឺបានលើក្រុមបាល់ទាត់ភ្នំពេញក្រោន

Share.