ក្លិបបាល់ទាត់ Leicester City ក្រោមការដឹកនាំរបស់លោក Enzo Maresca បានក្លាយជាម្ចាស់ជើងឯក Championship លីគលំដាប់ទី២របស់ប្រទេសអង់គ្លេស រដូវកាល ២០២៣-២៤ វិលត្រលប់ទៅ Premier League លីគកំពូលអង់គ្លេស សារជាថ្មី នៅរដូវកាល ២០២៤-២៥។

ស្របពេលកីឡាករ Jamie Vardy ខ្សែប្រយុទ្ធរបស់ក្រុមបាល់ទាត់ Leicester City ជនជាតិអង់គ្លេស វ័យ៣៧ឆ្នាំ បានថ្លែងប្រាប់ Sky Sports ថាខ្លួនគ្មានគម្រោងចូលនិវត្តន៍ឡើយ ក្រោយចប់រដូវកាល ២០២៣-២៤នេះ។

Jamie Vardy បង្ហាញខ្លួនសរុប ៣៨ប្រកួត ស៊ុតបញ្ចូលទី១៨គ្រាប់ និង Assists ២លើក ជួយឲ្យ Leicester City ឈរកំពូលតារាង Championship ក្រោយឆ្លងកាត់ ៤៥ប្រកួត ឈ្នះ៣១ ស្មើ៤ និងចាញ់១០ មាន៩៧ពិន្ទុ។

គួរដឹងថាក្លិបបាល់ទាត់ Leicester City ធ្លាប់ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលកាលពីរដូវកាល ២០១៥-២០១៦ ក្រោយឈ្នះជើងឯក Premier League ក្រោមការដឹកនាំរបស់លោក Claudio Ranieri

Share.