ពានរង្វាន់ King Cup ឬ The Custodian of the Two Holy Mosques Cup របស់ប្រទេសអារ៉ាប៊ីសាអូឌីត លើកទី៤៩ បានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ ដោយក្រុមAl-Ittihad ប៉ះ Al-Hilal ខណ: Al-Nassr ប៉ះ Al-Khaleej។

កម្មវិធីប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ King Cup លេងតែ១ជើងប៉ុណ្ណោះ៖

  • ​៣០ មេសា ២០២៤ Al-Ittihad ប៉ះ Al-Hilal នៅកីឡដ្ឋាន King Abdullah Sports City
  • ១ ឧសភា ២០២៤ Al-Nassr ប៉ះ Al-Khaleej នៅកីឡដ្ឋាន KSU Stadium (Riyadh)។

គួរដឹងថាពានរង្វាន់ King Cup ត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ ១៩៥៧ ស្របពេលក្រុមបាល់ទាត់ Al-Ahli ឈ្នះពាននេះច្រើនជាងគេសរុប ១៣លើក, Al-Hilal ១០លើក, Al-Ittihad ៩លើក, Al-Nassr ៦លើក និង Al-Shabab ៣លើក៕

Share.