អគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បាន​ចេញ​សេចក្ដីជូនដំណឹង​ដល់​មន្ត្រីន​គរបាល​ជាតិ និងកីឡាករ កីឡាការិនីទាំងអស់ ស្ដីពី​ការ​រៀប​ចំជ្រើស​រើសកីឡាករ ១៥រូប និង​កី​ឡា​ការិនី ១៥រូប។

ការ​ជ្រើស​រោះស​នេះ​ដែរ គឺ​ដើម្បីប្រមូលផ្ដុំហ្វឹកហាត់កីឡាកាប៉ាឌី (KABADDI) ត្រៀម​លក្ខណៈ​សម្បត្តិ​ចូល​រួម​ការប្រកួត “ពានរង្វាន់ពិភពលោកកីឡាកាប៉ាឌី” នាខែសីហា ឆ្នាំ២០២៤ ខាងមុខ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ។

មន្ត្រីនគរបាលជាតិ និងកីឡាករ កីឡាការិនីដែលមានបំណងហ្វឹកហាត់កីឡាកាប៉ាឌី ត្រូវមានសុខ​ភាព​ល្អ កាយ​សម្បទាមាំមួន រហ័សរហួន និងមានលក្ខណៈសម្បត្តិដូចខាងក្រោម៖

  • បុរស៖ កម្ពស់ចាប់ពី ១.៧៥ម៉ែត្រ និង ទម្ងន់ចាប់ពី ៧៦ ដល់ ៨៥ គីឡូក្រាម
  • នារី៖ កម្ពស់ចាប់ពី ១.៦៥ម៉ែត្រ និង ទម្ងន់ចាប់ពី ៦៦ ដល់ ៧៥ គីឡូក្រាម

ហេតុដូច​នេះ មន្ត្រីនគរបាលជាតិ និងកីឡាករ កីឡាការិនី ដែលមានចំណាប់អារម្មណ៍ហ្វឹកហាត់ កីឡាកាប៉ាឌី សូមចូលរួមចុះឈ្មោះនៅ ការិយាល័យបច្ចេកទេសកីឡា រៀងរាល់ម៉ោងធ្វើការ ឱ្យបានមុនថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤។

សម្រាប់​ព័ត៍មានលម្អិតសូម​ទំនាក់ទំនង់​តាម​រយ:៖ លោក​វរសេនីយ៍​ទោ សំណាង វីរៈបុត លេខទូរស័ព្ទ 081 747 422 (Telegram)៕

Share.