ពារង្វាន់សម្តេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ លើកទី១៧ រដូវកាលឆ្នាំ២០២៣-២៤ បានរកឃើញម្ចាស់ជើងឯកហើយ គឺបានលើក្រុមព្រះខ័នរាជស្វាយរៀង ក្រោយយកឈ្នះលើក្រុមភ្នំពេញក្រោន វគ្គផ្តាច់ព្រ័ត្រ ដោយលទ្ធផល ០-១។

ក្នុងអត្ថបទនេះ សារព័ត៌មានត្រយង សូមជម្រាបជូនអំពីសមិទ្ធផលកីឡាករវ័យចំណាស់ជាងគេ ១០នាក់ ក្នុងចំណោមកីឡាករ៤៦៣នាក់ ដែលបានបង្ហាញក្នុងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ លើកទី១៧ ឆ្នាំ២០២៣-២៤៖

ទី១ កីឡាករ កាំង​ សេន សមាជិករបស់ក្រុមអាយ អេស អាយ ដង្កោសែនជ័យ មានវ័យ៣៩ឆ្នាំ មានតួរនាទីជាកីឡាករខ្សែប្រយុទ្ធ ពាក់អាវលេខ៩ បង្ហាញខ្លួនបានចំនួន៧០នាទី ។

ទី២ កីឡាករ គួច សុកុម្ភះ សមាជិករបស់ក្រុមណាហ្គាវើលដ៍ មានវ័យ៣៦ឆ្នាំ មានតួនាទីជាកីឡាករខ្សែបម្រើ ពាក់អាវលេខ១០ បង្ហាញខ្លួនសរុបបានចំនួន ២១៩នាទី។

ទី៣. កីឡាករ ចាន់ សាឌីន សមាជិករបស់ក្រុម អយក ខេត្តកំពង់ចាម មានវ័យ៣៦ឆ្នាំ មានតួនាទីជាកីឡាករខ្សែការពារ ពាក់អាវលេខ២ បង្ហាញខ្លួនសរុប១៤៩នាទី។

ទី៤ កីឡាករ ពៅ ភារិទ្ធ សមាជិករបស់ក្រុមក្រសួងមហាផ្ទៃ មានវ័យ៣៤ឆ្នាំ មានតួរនាទីជាខ្សែបម្រើ ប្តូរចូលបាន៦ នាទីក្នុងជំនួបទល់នឹងក្រុមព្រៃវែង នៅវគ្គ១៦ក្រុមចុងក្រោយ។

ទី៥ កីឡាករ MARCUS WARREN HABER សញ្ជាតិកាណាដា សមាជិករបស់ក្រុមម្ចាស់ជើងឯកព្រះខ័នរាជស្វាយរៀង មានវ័យ៣៤ឆ្នាំ មានតួរនាទីជាខ្សែប្រយុទ្ធ ពាក់អាវេលេខ៩៩ បង្ហាញខ្លួនបានចំនួន ៣៩០នាទី រកបាន២គ្រាប់ ព្រមទាំងឈ្នះងាជាកីឡាករល្អ បាន១លើក។

ទី៦ កីឡាករ លី អាណាវី សមាជិករបស់ក្រុមអយក ខេត្តកំពង់ចាម មានវ័យ៣៤ឆ្នាំ មានតួរនាទីជាកីឡាករខ្សែការពារ ពាក់អាវលេខ៦ ប្តូរចូលបានចំនួន២០នាទីក្នុងជំនួបទល់នឹងក្រុមវិសាខា ក្នុងវគ្គ១៦ក្រុមចុងក្រោយ ជើងទី២។

ទី៧ កីឡាករ រម៉ើល ចាន់រ៉ា សមាជិករបស់ក្រុម អយក ខេត្តត្បួឃ្មុំ មានវ័យ៣៣ឆ្នាំ មានតួរនាទីជាកីឡាករខ្សែប្រយុទ្ធ ពាក់អាវលេខ៩ បង្ហាញខ្លួនបានចំនួន១៦៨នាទី ។

ទី៨ កីឡាករ ឡេង មករា សមាជិករបស់ក្រុមណាហ្គាវើលដ៍ មានវ័យ៣៣ឆ្នាំ មានតួរនាទីជាកីឡាករខ្សែការពារស្លាបស្តាំ បង្ហាញខ្លួនបានចំនួន៩០នាទី។

ទី៩ កីឡាករ TACHIBANA YUSUKE សញ្ជាតិជប៉ុន ជាសមាជិករបស់ក្រុមបឹងកេត មានវ័យ៣៣ឆ្នាំ មានតួរនាទីជាកីឡាករខ្សែការពារ បង្ហាញខ្លួនបានចំនួន៤៨០នាទី ទទួលបានកាតលឿង ១សន្លឹក និងបានបញ្ចូនបាល់ឱ្យមិត្តរួមក្រុមទាត់ចូលទីបានចំនួន២លើក។

ទី១០ កីឡាករ ELSAYED MAHMAOUD ELSAYED ABDELFATTAH សញ្ជាតិអេហ្ស៉ីប ជាសមាជិករបស់ក្រុមគិរីវង់សុខសែនជ័យ មានតួរនាទីជាកីឡាករខ្សែការពារកណ្តាល ពាក់អាវលេខ៣ បង្ហាញខ្លួនបានចំនួន១៦៣នាទី ទទួលបានកាតលឿង១សន្លឹក។

Share.