ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូសុខៗស្រាប់តែកើតមានអាការៈប្រកាច់ សន្លប់បាត់មាត់ សង្ស័យខ្យល់គ ផ្អើលអ្នកដំណើររួមផ្លូវឃើញជួយ រឹត គក់ច្របាច់ កាលពីវេលាម៉ោង៥និង២០នាទីព្រឹក ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ នៅតាមផ្លូវ៣០ម៉ែត្រ ចំណុចភូមិព្រៃល្ងរ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រជាពលរដ្ឋឃើញហេតុការណ៍បានឱ្យដឹងថា មុនកើតហេតុជនរងគ្រោះជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1N-2768 ធ្វើដំណើរតាមបណ្តោយផ្លូវ៣០ម៉ែត្រ មានទាំងបង្វិចខោអាវ កញ្ចប់បាយ ជិះពីលិចទៅកើត លុះដល់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតទៅឆ្វេងដៃ ដួលតែម្នាក់ឯង សន្លប់បាត់មាត់ឈឹង ឃើញដូច្នោះ ពលរដ្ឋអ្នកដំណើរតាមផ្លូវ ជួយរឹតគក់ ច្របាច់ គ្រាន់តែឮសូរសម្លេងសុីរ៉ែនឡានពេទ្យ ដឹងខ្លួន ។

ក្រោយងើបពីសន្លប់ ជនរងគ្រោះ មិនទៅពេទ្យទេ ទូរស័ព្ទទាក់ទងទៅបងប្អូនដើម្បីឱ្យជួយនាំទៅផ្ទះវិញ ៕

អត្ថបទ៖តាតុងសែនជ័យ

Share.