ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូចេញពីធ្វើការ ត្រូវបានរថយន្តបើកកៀរ បណ្តាលឱ្យរងរបួសធ្ងន់ បាក់ជើងឆ្វេង បែកប្រអប់ដៃឆ្វេង កាលពីវេលាម៉ោង៥និង៤០នាទី ថ្ងៃទី២៩ ខែ មេសា ឆ្នាំ២០២៤ ស្ថិតនៅតាមផ្លូវ៤២ មុខវត្តទ្រនុំជ្រឹង ក្នុងភូមិខ្ចៅ សង្កាត់បឹងធំ ខណ្ខកំបូល រាជធានីភ្នំពេញ។

ជនរងគ្រោះមាន ឈ្មោះ ញេន មុី ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិព្រៃខ្លា សង្កាត់ក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល ។

តាមប្រភពនៅកន្លែងបានឱ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះជិះម៉ូតូ ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1KA-0994 ធ្វើដំណើរចេញពីរោងចក្រវិលឆ្ពោះទៅផ្ទះ តាមបណ្តោយផ្លូវ៤២ ពីកើតទៅលិច ដល់ចំណុចកើតហេតុ ស្ថានភាពផ្លូវកោង ស្រាប់តែមានរថយន្តមួយគ្រឿងមិនចាំម៉ាក បើកស្របទិស លឿនបត់ផ្លូវកោងដែរ ជ្រុលកៀរបណ្តាលឱ្យដួលរងរបួសបាក់ជើងឆ្វេង បែកប្រអប់ដៃឆ្វេង រថយន្តបន្ថែមល្បឿនបើកគេចបាត់ស្រមោល ។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែកម៉ូតូសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍៕

អត្ថបទ៖ តាតុងសែនជ័យ

h
Share.