សួន ចាន់​ណារ៉ូ បាន​បង្ហាញ​ពី​ភាព​សប្បាយ​ខ្លាំង​ក្រោយ​ឈ្នះ​ជើង​ឯក នៅ​ក្នុងព្រឹត្តិការណ៍​ប្រកួត​កីឡាបាល់តះ​​ពានរង្វាន់ Wurkz Special volleyball 4×4 ឆ្នាំ២០២៤ នៅ​រាជថានី​ភ្នំពេញ។

ថ្លៃង​ក្នុង​កិច្ចសម្ភាសន៍​ជា​មួយ​អ្នក​សារព័ត៌មាន អ្នក​លើក​បាល់​របស់​វិសាខា រូប​នេះ​ប្រាថា៖ ការ​ប្រកួត​បាល់ទះ​ ៤x៤ នេះ​គឺ​ពិត​ជា​មាន​ការ​ប្រកួត​ប្រជែង​ខ្លាំង​ ពិសេស​នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ ព្រោះ​ខ្លួន​មិន​នឹក​ស្មាន់​ថា​អាច​យក​អ្នក​ក្រុម​របស់​ក្រសួង​មហាផ្ទៃ​បាន​ ព្រោះ​ថា​ក្រុម​នេះ​ខ្លាំង និង​ល្អ។

ណារ៉ូ ថា ពានរង្វាន់បាល់ទះ Wurkz Special volleyball 4×4 ពិត​ជា​ល្អ ដែល​អាច​អោយ​ក្រុម​នៅ​តាម​បណ្ដាល​ខេត្ត​មាន​ការ​ប្រកួត​ប្រជែង។ ខណ:​​រូប​គេ​ចង់​ឱ្យសហព័ន្ធមាន​ការ​រៀប​ចំពាន​រង្វាន់​កាន់​តែ​ច្រើន ដើម្បី​ឱ្យ​កីឡាករ​បាន​បញ្ចេញ​សមត្ថភាព ពិសេសទៀតនោះ គឺ​នៅ​តាម​ក្លិប​នាំ​យក​កីឡាករ​បរទេស​មក​ចូល​រួម​លេង ដូច​ជាពី​អឺរ៉ុប​ជា​ដើម។

គួរ​បញ្ជាក់ថា ក្រុមបាល់ទះ​វិសាខា បានក្លាយជាម្ចាស់ជើង​ឯកនៃពានរង្វាន់  Wurkz Special volleyball 4×4 នៅ​រាជធានី​ភ្នំពេញ សម្រាប់​រដូវ​កាល​ទី១ ក្រោយឈ្នះលើ​ក្រុមក្រសួងមហាផ្ទៃ ដោយលទ្ធផល ៣សិតទល់នឹង១ នៅវគ្គផ្តាច់ព្រ័ត្រ ក្នុងសាលកីឡដ្ឋានជាតិអូឡាំពិក កាល​ពី​រាត្រី​ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤៕


​​

Share.