សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តអំពាវនាវឲ្យប្រជាពលរដ្ឋ កម្មករនិយោជិតពិសេសយុវជនមកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យនិងក្រៅប្រព័ន្ធ ចុះឈ្មោះចូលរៀនជំនាញនានានៅតាមគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈនៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ការអំពាវនាវរបស់សម្តេចប្រមុខរាជរដ្ឋាភិបាលនេះ ធ្វើឡើងតាមរយៈសារលិខិតរបស់ សម្តេចក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្ដរជាតិ។ 

បើតាមសម្តេចប្រមុខរាជរដ្ឋាភិបាល គិតត្រឹមខែមីនាឆ្នាំ២០២៤នេះ មានយុវជនចំនួន៣៤ ២៦៧ នាក់ក្នុងនោះស្ត្រីមានចំនួន​៩ ៦០៦នាក់កំពុងទទួលការបណ្តុះបណ្តាលជំនាញ ក្នុងនោះចំនួនជាង ១៦០០០នាក់កំពុងទទួលការបណ្តុះបណ្តាលសញ្ញាបត្របច្ចេកទេសវិជ្ជាជីវៈកម្រិត។

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ឲ្យអនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេសដល់យុវជនចំនួន ១លាន៥សែននាក់។ក្នុងនោះយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ គឺអាច ចូលរៀនបានដោយមិនគិតថ្លៃនិងទទួលបានប្រាក់ឧបត្ថម្ភចំនួន២៨ម៉ឺនរៀលក្នុងមួយខែ៕

Share.