ស្វាយរៀង ៖ បុរសម្នាក់មាននិស័យរហូតបានបួសរៀនធ្វើជាលោកអាចារ្យ ចុងក្រោយ សម្រេចបញ្ចប់ជីវិតខ្លួនឯងដោយចងកសម្លាប់ខ្លួន លើដើមអំពិល ព្រោះតែអស់ជម្រើស ជំងឺប្រចាំកាយ បង្កឱ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ នៅក្នុងភូមិសង្គ្រោះ ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

ជនរងគ្រោះមានឈ្មោះ នាង សុខុម ភេទប្រុស អាយុ៥២ឆ្នាំ ជាអាចារ្យវត្ត រស់នៅភូមិឃុំកើតហេតុ។

តាមប្រភពបានឱ្យដឹងថា ពលរដ្ឋអ្នកភូមិ បានត្រឹមសោកស្តាយ ជនរងគ្រោះជាមនុស្សស្លូតបូត មិនដែលមានទំនាស់ ក្នុងផ្ទះ ក្រៅផ្ទះឡើយ ជនរងគ្រោះតូចចិត្តតែម្យ៉ាង គឺជម្ងឺប្រចាំកាយ ឫសដូងបាតរាំរ៉ៃ។

ប្រភពបន្តទៀតថា មុនភ្ញាក់ផ្អើល ខណៈដែលដល់វេលាហូបបាយទៅហើយ មិនឃើញជនរងគ្រោះ ទើបក្រុមគ្រួសារ តាមស្វែងរក ទីបំផុតប្រទះឃើញនៅលើដើមអំពិល ដោយចងកសម្លាប់ខ្លួនទៅវិញ ផ្អើលអស់អ្នកភូមិជួយដាក់ទម្លាក់បំណងសង្គ្រោះជីវិត តែហួសពេលទៅហើយ។

សពជនរងគ្រោះតនរូវបានសមត្ថកិច្ចមូលដ្ឋាន សមត្ថកិច្ចជំនាញ ធ្វើធ្វើការពិនិត្យកោសលវិច័យ ឃើញថាពិតជាសម្លាប់ខ្លួនឯង រួចប្រគល់ជូនក្រុមគ្រួសារចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទ៖ តាតុងសែនជ័យ

Share.