ភ្នំពេញ÷ជនសង្ស័យបីនាក់ជិះម៉ូតូមួយគ្រឿង ប្រដាប់ដោយអាវុធខ្លីមួយដើមមិនស្គាល់ម៉ាក បានធ្វើសកម្មភាពកាច់ករម៉ូតូមួយគ្រឿង តែមិនសម្រេចព្រោះត្រូវម្ចាស់គេទាន់ ប្រតាយប្រតប់គ្នា ស្រាប់តែជនសង្ស័យម្នាក់ ក្នុងចំណោមបីនាក់បានដកអាវុធខ្លីមួយដើមមិនស្គាល់ម៉ាក ប៉ាញ់ឡើងសំដៅមេឃ គំរាមជនរងគ្រោះ កាលពីវេលម៉ោង១១:៣០នាទីយប់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

បើតាមប្រភពពីជនរងគ្រោះបានឱ្យដឹងថា នៅមុនកើតហេតុខ្លួនបានយកម៉ូតូម៉ាកស៊ុយសុគីនិច មួយគ្រឿងពណ៌សពាក់ស្លាកលេខតាកែវ 1J-9212 ទុកមុខផ្ទះដូចសពមួយដង ស្រាប់តែនៅម៉ោងកើតហេតុ ក៏លេចមុខជនសង្ស័យបីនាក់ ជិះម៉ូតូម៉ាកវ៉េវមួយគ្រឿងមិនចាំស្លាកលេខ មកកាច់កម៉ូតូខ្លួនបំណងជិះចេញទៅ តែខ្លួនឃើញទាន់ក៏ហក់ តោង ប្រតាយប្រតប់គ្នា ស្រាប់ជនសង្ស័យម្នាក់ បានដកអាវុធខ្លីមួយដើមមិនចាំម៉ាក បាញ់ឡើងលើសំដៅមេឃ គម្រាមខ្លួន ពេលនោះភ័យពេកក៏លែងជនសង្ស័យម្នាក់ ហើយពួកគេហក់ឡើងជិះចេញទៅបាត់ ដោយបន្សល់ទុកស្បែកជើងមួយគូ សោកាចក់ករម៉ូតូនឹងសំបកក្រាប់មួយ នៅកន្លែងកើតហេតុ។

ក្រោយពីកើតហេតុក៏មានវត្តមានសមត្ថកិច្ច ប៉ុស្ដរដ្ឋបាលនរគបាលសង្កត់ាកាបទី១ បានចុះមកដល់ទីតាំងកន្លែងកើតហេតុ បាននាំយកវត្ថុតាង នឹងជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងដើម្បីសើបអង្កេតស្វែងរកជនសង្ស័យយកមកចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទ៖ ត្រយងតូច​

Share.