ភ្នំពេញ៖ បុរសម្នាក់សង្ស័យស្រវឹងបេីករថយន្តសេរីទំនេីប Jeep ពាក់ស្លាកលេខ នគរបាល បេីកក្នុងស្ថានភាពស្រវឹង បានបេីករេចង្កូត បុកជាមួយកង់បីឥណ្ឌា រួចទៅបុកនិងរថយន្តដែរគេកំពុងចតចោល បណ្តាលឪ្យរងការខូចខាត។
ហេតុការណ៏នេះដែរកេីតឡេីងនៅវេលាម៉ោង ០១:២០នាទីយប់រំលងអាធ្រាត ឈានចូលថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤ ស្ថិតនៅបណ្តោយផ្លូវ ៥៧ កែង ៣០៦ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

យោងទៅតាមប្រភពព័ត៍មានពីទីតាំងកន្លែងកេីតហេតុ បានឪ្យដឹងថា មុនពេលកេីតហេតុ គេបានឃេីញបុរសម្នាក់ បេីករថយន្តម៉ាក Jeep Rubicon ពណ៏ខ្មៅ ដែរមានពាក់ស្លាកលេខ នគរបាល 2-1188 ដែរបេីកបរទិសដៅ ពីកេីតទៅលិច ស្រាប់តែមកដល់ចំណុចកន្លែងកេីតហេតុក៏បានរេចង្កូត ទៅបុកនឹង កង់បីឥណ្ឌា ពណ៏សរ មួយគ្រឿងដែរមានពាក់ស្លាកលេខ ភ្នំពេញ 1KP-9345 បណ្តាលឪ្យរងការខូចខាត រួចរថយន្តមិនទាន់អស់ល្បឿន ក៏ជ្រុលទៅបុកនិងរថយន្តមួយគ្រឿងទៀត ម៉ាក អូឌី ពណ៏ខ្មៅមួយគ្រឿងដែរមានពាក់ស្លាកលេខ ភ្នំពេញ 2BB-2789 បណ្តាលឪ្យខូចខាតទាំង២គ្រឿង។

ក្រោយពេលកេីតហេតុ ដោយមានតំណាងខាងភាគីរថយន្ត Jeep បានយល់ស្របសងសំណង ទៅភាគីខាងរថយន្ត អូឌី និង កង់បីឥណ្ឌា ដេីម្បីបញ្ចប់រឿង នៅនិង កន្លែងកេីតហេតុ។

អត្ថបទ៖ ទូច វិច្ឆិកា

Share.