ភ្នំពេញ៖ អគ្គិភ័យឆាបឆេះផ្ទះលក់គ្រឿងអេឡិចត្រូនិកមួយកន្លែងនៅបុរីឡុងនី យ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អេីលដល់បងប្អូនប្រជាពលរដ្ឋរាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ចចុះអន្តរាគមន៍ភ្លាមៗ។

ហេតុការណ៍គ្រោះអគ្គិភ័យខាងលេីនេះបានកេីតឡេីងកាលពីវេលាម៉ោង៦និង៤០នាទីយប់ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ នៅបុរីឡុងនី ផ្ទះលេខ០២ មានលក់គ្រឿងអេឡិចត្រូនិច ផ្លូវ៣០ម៉ែត្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញមានផ្សែងហុយចេញផ្នែកខាងក្រោយនៃក្នុងផ្ទះពោលគឺកន្លែងចង្ក្រានបាយយ៉ាងសន្ធោសន្ធៅ ភ្លាមនោះប្រជាពលរដ្ឋបានរាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ចទាក់ទងទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ការិយាល័យបង្ការ និងពន្លត់អគ្គិភ័យចុះមកអន្តរាគមន៍ភ្លាមៗ។ ដោយប្រើឡានទឹកចុះមកអន្តរាគមន៍ជាច្រេីនគ្រឿងផងដែរ។

ករណីអគ្គិភ័យខាងលើបានបំផ្លាញសម្ភារៈ និងម៉ូតូមួយចំនួន។ ចំពោះមូលហេតុនៃការឆាបឆេះខាងលេីនេះ សមត្ថកិច្ចមិនទាន់បញ្ជាក់ថាមកពីមូលហេតុអ្វីនោះទេ ដោយជំនាញកំពុងស្រាវជ្រាវ៕

អត្ថបទ៖ ទូច វីច្ឆិកា

Share.