ពានរង្វាន់ AFC U-23 Asian Cup ឆ្នាំ២០២៤ ដែលប្រទេសកាតា ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ពេលនេះបានឈានដល់វគ្គផ្តាច់ព្រ័ត្រហើយ ក្រោយចាប់ផ្តើមប្រកួតតាំងពីថ្ងៃទី១៥ ខែមេសា ខណ:នៅថ្ងៃទី៣ ខែឧសភា ខាងមុខនេះ តើជប៉ុន ឬអ៊ូសបេគីស្ថាន នឹងក្លាយជាម្ចាស់ជើងឯក?

វគ្គដណ្តើមយកលេខ៣៖

  • ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ អ៊ីរ៉ាក់ ប៉ះ ឥណ្ឌូនេស៊ី នៅកីឡដ្ឋាន Abdullah bin Khalifa Stadium។

វគ្គផ្តាច់ព្រ័ត្រ៖

  • ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ ជប៉ុន ប៉ះ អ៊ូសបេគីស្ថាន នៅកីឡដ្ឋាន Jassim bin Hamad Stadium។

គួរដឹងថាពានរង្វាន់ AFC U-23 Asian Cup បង្កើតឡើងដំបូងនៅឆ្នាំ ២០១២ ខណ:ប្រទេសអារ៉ាប៊ីសាអូឌីត, កូរ៉េខាងត្បូង, អ៊ូសបេគីស្ថាន, អ៊ីរ៉ាក់ និង ជប៉ុន ឈ្នះ១លើកដូចគ្នា៕

Share.