នៅថ្ងៃពុធ ទី១ ខែឧសភា ឆ្នាំ២០២៤ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបញ្ចេញបញ្ជីរាយនាមកីឡាករយុវជនអាយុក្រោម ១៦ឆ្នាំ ចំនួន៦០នាក់ ដែលនឹងចូលរួមការធ្វើតេស្តលើកទី១ នៅថ្ងៃទី១ ឧសភា ឆ្នាំ២០២៤ ដើម្បីត្រៀមចូលរួមពានរង្វាន់ AFF U16 Boys’ Championship 2024។

កីឡាករចំនួន៦០នាក់ មកពី១០ក្លិប/សមាគម ផ្សេងៗគ្នាដូចជា៖
-ភ្នំពេញក្រោន
-ព្រះខ័នរាជស្វាយរៀង
-វិសាខា
-ណាហ្គាវើលដ៏
-សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ
-អង្គរថាយហ្គឺរ
-បឹងកេត
-អាយអេសអាយ ដង្កោសែនជ័យ
-សៀមរាប យូណាយធីត
-សាលាតម្រង់ទិសរាជធានីភ្នំពេញ។

គួរដឹងថាពានរង្វាន់ AFF U16 Boys’ Championship 2024 ដែលប្រទេសឥណ្ឌូណេស៊ី ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ គ្រោងនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២១ ខែមិថុនា ដល់ថ្ងៃទី៤ កក្កដា ឆ្នាំ២០២៤៕

Share.