ក្រោយ​ស្ថាប័នប្រកួត​សម្រស់ Miss grand Cambodia បាន​បញ្ចេញ​ដំណឹង​ពី​ការ​ផ្ដល់​តំណែង​ថ្មី​មួយ​គឺ​ Executive vice president ឬអនុប្រធាន​ប្រតិបត្តិ​ MGC 2024 ដើម្បី​ធ្វើ​ឱ្យ​កម្មវិធី​កាន់​តែ​ល្អ​ និង​កាន់​តែ​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង ក៏​មាន​លេច​ជា​ពាក្យ​ចចាមអារ៉ាម​ថា Queen រូប​នេះ Queen រូបនោះ នឹង​មក​កាន់​តំណែង​នេះ​ យ៉ាង​ណា​មិញ​ គ្រប់​យ៉ាង​ច្បាស់​ដូច​ជា​ថ្ងៃ​ ហើយ​ក៏​មាន​អ្នក​គាំទ្រ​មិន​តិច​នោះ​ដែរ ដែល​ទាយ​បាន​ត្រូវ​ថា​ម្ចាស់​តំណែង​ នេះ​គឺធ្លាក់​ទៅ​ក្នុង​កណ្ដាប់ដៃ​ ពេជ្រ វត្តីសារ៉ាវឌ្ឍី។

សូមចូលរួម​អបអរសាទរ​ កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍីសម្រាប់​មុខ​តំណែង​ថ្មី​ សង្ឃឹម​ថា​ក្នុង​តំណែង​ថ្មី​នេះ​ វត្តី​ នឹង​ធ្វើ​ឱ្យ​វេទិកា​មួយ​នេះ​មាន​ភាព​លេច​ធ្លោ​ខ្លាំង​ថែម​ទៀត​៕

Share.