កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ កន្លងទៅ ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានសរសេរសារលើគណនី Facebook Page ផ្លូវការថា «ក្នុងអាណត្តិនៃការដឹកនាំរបស់ខ្ញុំក្នុងនាមជាប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ខ្ញុំប្រឆាំងដាច់ខាតរាល់អំពើជិះជាន់គាបសង្កត់ បក្សពួកនិយម និងអំពើពុករលួយនៅក្នុងសហព័ន្ធប្រដាល់គុនខ្មែរ»។

ឯកឧត្តម ខូវ ឆាយ បានបន្តទៀតថា បើមានមន្ត្រីសហព័ន្ធគុនខ្មែរ ណាម្នាក់ទទួលរងនូវអំពើគាបសង្កប់ក្នុងការបំពេញការងារ រឺក៏ដឹងឮអំពីករណីអំពើពុករលួយណាមួយកើតមានក្នុងសហព័ន្ធ សូមជួយឆាតចូលមកផេកផ្លូវការរបស់ខ្ញុំ ដើម្បីខ្ញុំអាចដោះស្រាយជូនទាន់ពេលវេលា។ ការផ្តល់ពត៌មានរបស់បងប្អូនជាការចូលរួមចំណែកអភិវឌ្ឍន៍វិស័យកីឡាគុនខ្មែរ យើងអោយរីកចំរើន។ សូមអរគុណ៕

Share.