កំពង់ចាម ៖ គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទះប្រភេទ MK82 មួយគ្រាប់ទៀតហើយ ត្រូវបានប្រទះឃើញ ពេលដែលកំពុងជីកប្រឡាយ រាយការណ៍ទៅអាជ្ញាធរសុីម៉ាក់ មានវិធានការ ដោះបន្សាបនិងដឹកជញ្ជូនចេញទៅរក្សាទុកកន្លែងមានសុវត្តិភាព កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ នៅការដ្ឋានជីកប្រឡាយទឹក ស្ថិតនៅភូមិសំពងជ័យ ឃុំសំពងជ័យ ស្រុកជេីងព្រៃ ខេត្តកំពង់ចាម។

លោក ហេង រតនា អគ្គនាយក សុីម៉ាក់ បានបញ្ជាក់ឱ្យដឹងថា ខណៈដែលកំពុងជីកប្រពន្ធ័ធារាសាស្ត្រទឹកស្រោចស្រព ក្នុងភូមិឃុំខាងលើ ស្រាប់តែប្រទះឃើញគ្រាប់MK82 មួយគ្រាប់ ទម្ងន់២៣០គីឡូក្រាម ជាប្រភេទគ្រាប់ទម្លាក់យោងតាមយន្តហោះ អំឡុងទស្សវត្សឆ្នាំ៧០ បានកប់ក្នុងដីជម្រៅជាង៤ម៉ែត្រ។

ដោយមានការសំណូមពរ ពីអាជ្ញាធរ ទើបអាជ្ញាធរសុីម៉ាក់ ចុះទៅដោះបន្សាបនិងដឹកជញ្ជូនយកទៅរក្សាទុកកន្លែងមានសុវត្តិភាព ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.